(អាមេរិក)៖ ក្រុមហ៊ុនយក្សអាមេរិក Google បានប្រកាសឲ្យដឹងជាផ្លូវការថា ខ្លួនមានគម្រោងអូសខ្សែកាបផ្ទាល់ខ្លួន ក្រោមសមុទ្រ ពីសហរដ្ឋអាមេរិក ទៅកាន់បណ្ដាប្រទេសនៅទ្វីបអ៊ឺរ៉ុប។

យោងតាមការចេញផ្សាយរបស់ Business Insider នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២០ បានឲ្យដឹងថា ខ្សែកាបក្រោមសមុទ្រនេះនឹងអូសចេញពីទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក ទៅកាន់ចក្រភពអង់គ្លេស និងប្រទេសអេស្ប៉ាញដំបូងគេ បន្ទាប់មកនឹងបន្តទៅកាន់តំបន់ផ្សេងៗទៀត។

គម្រោងអូសខ្សែកាបនេះមានឈ្មោះថា Grace Hopper ដោយ Google បានសហការជាមួយក្រុមហ៊ុន SubCom និងជាពិសេស Google នឹងបើកការិយាល័យ Google Cloud នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ ដើម្បីបម្រើដល់បណ្តាប្រទេសដែលនៅជិតៗ។

គួរបញ្ជាក់ផងដែរ Google មានផែនការអូសខ្សែលាបដោយផ្ទាល់ខ្លួននៅជុំវិញពិភពលោក ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើ៕