(កាតាឡាំង)៖ ក្លិបអេស្ប៉ាញ FC Barcelona បានធ្វើការស្វាគមន៍ក្នុងការវិលត្រឡប់មកវិញរបស់កីឡាករសំខាន់ ៣រូប Ousmane Dembele, Antoine Griezmann និង Clement Lenglet ដែលសុទ្ធសឹងជាកីឡាករបារាំងទាំងអស់ ទើបជាពីរបួស និងបានចូលមកហ្វឹកហាត់វិញ ដើម្បីត្រៀមជួយក្រុមប្រកួតទល់នឹង Napoli ក្នុងជើងទី២ នៃពាន Champions League។ នេះបើតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

ខ្សែការពារ Lenglet បានជាពីរបួសក្រលៀន ដែលទទួលរងកាលពីថ្ងៃទី១៩ ខែកក្កដា គ្រាដែលមិត្តរួមក្រុម Griezmann បានជាពីរបួសសាច់ដុំជើងខាងស្តាំ ហើយបច្ចុប្បន្នពួកគេមានវត្តមានលើទីលានហ្វឹកហាត់ ក្រោយរយៈពេលឈប់សម្រាក បន្ទាប់លីគ LaLiga បានបញ្ចប់ ជាមួយខ្សែប្រយុទ្ធ Dembele ក៏បានជាពីរបួសដែលមានបញ្ហាដាច់សរសៃពួរជើង និងបានចូលហ្វឹកហាត់ជាធម្មតាវិញកាលពីថ្ងៃអង្ការ។

ក្រុមជើងឯករងលីគកំពូលអេស្ប៉ាញ LaLiga រដូវកាលឆ្នាំ២០១៩-២០២០ Barcelona ក៏មិនបានបញ្ជាក់ថា កីឡាករសញ្ជាតិបារាំងទាំង ៣រូបខាងលើនឹងអាចមានជម្រើសក្នុងជើងទី២ នៃជំនួបទល់នឹងក្រុមអ៉ីតាលី Napoli នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នៅទឹកដីព័រទុយហ្គាល់នោះទេ៕