(អាមេរិក)៖ ដោយសារតែការរើសអើង និងការស្អប់ខ្ពើម ទើបធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំរបស់អាមេរិក ទទួលការរិះគន់យ៉ាងខ្លាំងជាពិសេសគឺក្រុមហ៊ុន Facebook ព្រមទាំងប្រឈមមុខនឹងតុលាការទៀត។

យោងតាមការចេញផ្សាយរបស់ Reuters នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២០ បានឲ្យដឹងថា ក្រុមហ៊ុន Twitter នឹងចាប់ផ្តើមអនុវត្តវិធីការទប់ស្កាត់អំពើរើសអើង និងស្អប់ខ្ពើមចាប់ពីចុងខែនេះតទៅ។

Twitter បានចេញច្បាប់ថ្មី គឺនឹងប្លក់រាល់ការផុសទាំងអស់ ដែលពាក់ព័ន្ធនឹងអំពើរើសអើង ស្អប់ខ្ពើម រិះគន់ មិនថាការផុសជាអ្វីទេ Twitter នឹងលុបចោល ហើយព្រមានដល់អ្នកផុសថែមទៀតផង។

បណ្ដាញសង្គម Twitter កន្លងមកក៏ទទួលបានការរិះគន់ចំពោះការបណ្ដោយឲ្យអ្នកប្រើប្រាស់ធ្វើការផុសរូបភាព និងមាតិកាផ្សេងៗក្នុងន័យស្អប់ខ្ពើមអ្នកទទៃ ជាហេតុមកឲ្យមានការរើសអើង៕

https://www.engadget.com/twitter-bans-links-hateful-conduct-violence-010623900.html