(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានចូលសប្តាហ៍ទី១០ ជើងទី១ នៅថ្ងៃទី០១-០២ ខែសីហា ដោយមាន ១២ក្រុមចូលរួមដដែល។
សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០ រួមមាន៖
១៖ គិរីវង់សុខសែនជ័យ Vs កងយោធពលខេមរភូមិន្ទ
២៖ អាស៊ីអឺរ៉ុប យូណាយធីត Vs ណាហ្គា
៣៖ ភ្នំពេញក្រោន Vs សូលទីឡូអង្គរ។
សម្រាប់ឯការប្រកួតនៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ រួមមាន៖
១៖ នគរបាលជាតិ Vs យុវជនបាទី U18
២៖ អគ្គិសនីកម្ពុជា Vs បឹងកេត
៣៖ ព្រះខ័នរាជស្វាយរៀង Vs វិសាខា។
សូមបញ្ជាក់ផងថា ការប្រកួតលីគកំពូលកម្ពុជាប្រចាំសប្តាហ៍ទី១០នេះ មានគូពិសេសត្រូវប៉ះគ្នាទៀតហើយ រវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់លេខ១ និងមាន ២២ពិន្ទុ និងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ៣ មាន ១៩ពិន្ទុ នៅថ្ងៃអាទិត្យ ទី០២ ខែសីហា នាកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង ១៨៖០០នាទីល្ងាច៕