(តូក្យូ)៖ យោងតាមការចេញផ្សាយដោយ CNA នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា កម្មវីធីការប្រកួតកីឡាវាយសី នៅប្រទេសចិន និងនៅជប៉ុន ត្រូវបានលុបចោលហើយក្នុងឆ្នាំនេះ ដោយសារតែវីរុសឆ្លង COVID-19។ នេះបើយោងតាមសេចក្តីសម្រេចដោយសហព័ន្ធកីឡាវាយសីពិភពលោក Badminton World Federation (BWF) នៅថ្ងៃទី២៩ ខែកក្កដានេះតែម្តង។

ព្រឹត្តិការណ៍វាយសីដែលគ្រោងធ្វើឡើង ៤ទីតាំងក្នុងខែកញ្ញា ឆ្នាំ២០២០ នៅតៃប៉ិ Taipei Open ក្នុងអំឡុងថ្ងៃទី១-៦ ខែកញ្ញា និងការប្រកួតនៅកូរ៉េខាងត្បូង Korea Open គ្រោងធ្វើឡើងនៅថ្ងៃទី៨-១៣ ខែកញ្ញា នៅចិននាថ្ងៃទី១៥-២០ ខែកញ្ញា មុននៅជប៉ុន នឹងធ្វើឡើងនៅថ្ងៃទី២២-២៧ ខែកញ្ញា ឆ្នាំ២០២០ សុទ្ធតែត្រូវបានលុបចោលដូចៗគ្នា។

ប្រធានសហព័ន្ធកីឡាវាយសី លោក Thomas Lund បានលើកឡើងថា «យើងពិតជាសោកស្តាយណាស់ ចំពោះការលុបចោលការប្រកួតនេះ តែបញ្ហាសុខភាពរបស់បុគ្គលដែលពាក់ព័ន្ធវាសំខាន់ណាស់នៅពេលនេះ ដោយក្នុងនោះប្រទេសជប៉ុន ក៏បានលុបចោលការប្រកួត WTA Pan Paciffc Open ផងដែរ»