(ភ្នំពេញ)៖ មជ្ឈមណ្ឌលអាជីវកម្មដ៏ថ្មីសន្លាង ស្ថិតនៅប៉ែកខាងត្បូងនៃទីក្រុងភ្នំពេញ នឹងបើកទ្វារស្វាគមន៍អតិថិជនក្នុងពេលឆាប់ៗនេះហើយ ដែលនឹងនាំមកជូនលោកអ្នកនូវបទពិសោធថ្មីនៃការកម្សាន្តទិញទំនិញ មិនធ្លាប់មានពីមុនមកនៅកម្ពុជា។

Holiday Outlets ជាគម្រោងមជ្ឈមណ្ឌលអាជីវកម្មចម្រុះ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលអាជីវកម្មថ្មីមួយនេះ ជាបណ្តុំហាងលក់រាយលំដាប់ខ្ពស់ ដែលប្រមូលផ្តុំទៅដោយផលិតផលម៉ាកល្បីៗមកពីបរទេស និងផលិតផលស្នាដៃខ្មែររបស់សហគ្រិនក្នុងស្រុក។

Holiday Outlets ជាផ្សារទំនើប Outlets ដំបូងគេបង្អស់នៅទីក្រុងភ្នំពេញ ដែលត្រូវបានរចនាម៉ូដយ៉ាងពិសេស ដោយយកគំរូតាមទីផ្សារលក្ខណៈប្រពៃណីខ្មែរ។ មជ្ឈមណ្ឌលអាជីវកម្មមួយនេះ បានបម្រុងទុកតូបលក់ទំនិញរាប់រយកន្លែងរួចជាស្រេច សម្រាប់សហគ្រិនក្នុងស្រុកដែលមានបំណងចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន។

អតិថិជនក្នុងស្រុក និងភ្ញៀវបរទេស អាចស្វែងរកផលិតផលក្នុងស្រុកយ៉ាងសម្បូរបែប រួមមាន៖ មុខម្ហូបខ្មែរ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ សំលៀកបំពាក់ និងផលិតដោយស្នាដៃកូនខ្មែរជាច្រើនទៀត។

ក្រុមហ៊ុន Royal Sino Investment Group (RSI) ជាក្រុមហ៊ុនវិនិយោគឯកជនដ៏ចំណាស់មួយ ដែលបានប្រកបអាជីវកម្មក្នុងកម្ពុជាតាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ។ ដោយមើលឃើញពីការរីកលូតលាស់យ៉ាងខ្លាំងនៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា ក្រុមហ៊ុនមួយនេះបានស្ថាបនាគម្រោង Holiday Outlets ក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្មបន្ថែមទៀត តាមរយៈការផ្តល់ជូននូវបទពិសោធទិញទំនិញថ្មី និងប្លែក ដើម្បីបំពេញតាមតម្រូវការអតិថិជននាសម័យទំនើប។

ដើម្បីធានាថាការវិនិយោគរបស់លោកអ្នក នាំមកនូវផលចំណេញយ៉ាងពិតប្រាកដ Holiday Outlets ផ្ដល់ជូននូវ លក្ខណៈពិសេសមួយ ដែលអាចឱ្យអ្នកទិញយូនីត អាចចំណេញលុយមកវិញបានទាំងអស់ តាមលក្ខខណ្ឌទិញត្រឡប់មកវិញ ដែលម្ចាស់គម្រោងផ្ដល់ឱ្យ។ លក្ខខណ្ឌទិញត្រឡប់មកវិញនេះ អនុញាតិឱ្យអ្នកទិញធ្វើការលក់យូនីតត្រឡប់មកម្ចាស់គម្រោងវិញ ក្នុងតម្លៃដ៏ពិសេស គឺស្មើនឹង ១៣០% នៃតម្លៃដើម។

Holiday Outlets ផ្ដល់ជូនកញ្ចប់វិនិយោគ ២ប្រភេទ សម្រាប់សហគ្រិនវ័យក្មេង ម្ចាស់អាជីវកម្ម និងវិនិយោគិនបរទេស៖ ប្រភេទ១ ជាជម្រើសដ៏ស័ក្តិសម
ចាប់ផ្ដើមគំនិតអាជីវកម្មថ្មីជាមួយនឹងសហគមន៍សហគ្រិនដែលមានគំនិតដូចនឹងលោកអ្នក, ថ្លៃថែទាំទាប, លក្ខខណ្ឌបង់រំលស់រយៈពេល ២៤ខែ (២ឆ្នាំ), លក្ខខណ្ឌទិញត្រឡប់មកវិញពីម្ចាស់គម្រោង។

សម្រាប់ប្រភេទទី២៖ ប្រសិនបើអ្នកមានបំណងចង់ទិញយូនីតទុក ប៉ុន្តែពុំមានគម្រោងបើកអាជីវកម្មថ្មីនោះឡើយ កញ្ចប់វិនិយោគនេះ ជាជម្រើសដ៏ស័ក្តិសម ដែលផ្តល់ជូនអត្ថប្រយោជន៍ដូចជា៖ កិច្ចសន្យាជួលត្រឡប់ទៅកាន់ម្ចាស់គម្រោង, ទទួលបានប្រាក់ចំណូលដោយប្រយោល (កើនឡើងរៀងរាល់ឆ្នាំ), ការគ្រប់គ្រងដែលគ្មានភាពស្មុគស្មាញ, លក្ខខណ្ឌបង់រំលស់រយៈពេល ២៤ខែ (២ ឆ្នាំ), លក្ខខណ្ឌទិញត្រឡប់មកវិញពីម្ចាស់គម្រោង

តាមរយៈការផ្ដល់ជូនកញ្ចប់វិនិយោគដែលមានភាពបត់បែនខ្ពស់ មជ្ឈមណ្ឌល Holiday Outlets បង្កភាពងាយស្រួលសម្រាប់វិនិយោគិន ក៏ដូចជាសហគ្រិនវ័យក្មេងក្នុងការចាប់ផ្ដើមអាជីវកម្មថ្មី ហើយរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងទីផ្សារប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។

*កញ្ចប់វិនិយោគប្រភេទទី១ ផ្ដល់ជូនម្ចាស់អាជីវកម្មនូវជម្រើសក្នុងការលក់យូនីតរបស់ខ្លួនមកកាន់ម្ចាស់គម្រោងវិញ ក្រោយរយៈពេល៥ឆ្នាំ ១០ឆ្នាំ ឬ១៥ឆ្នាំ បន្ទាប់ពីទិញយូនីតនោះ ដោយទទួលបានទាំងថ្លៃដើម និងប្រាក់ចំណេញបន្ថែម៣០% ពោលគឺស្មើនឹង១៣០% នៃតម្លៃដើមរបស់យូនីត។

*កញ្ចប់វិនិយោគប្រភេទទី២ ផ្ដល់ជូនម្ចាស់អាជីវកម្មនូវជម្រើសក្នុងការលក់យូនីតរបស់ខ្លួនមកកាន់ម្ចាស់គម្រោងវិញ ក្រោយរយៈពេល៥ឆ្នាំ ១០ឆ្នាំ ឬ១៥ឆ្នាំ បន្ទាប់ពីទិញយូនីតនោះ។ ដើម្បីធានាថាការវិនិយោគផ្ដល់ផលចំណេញខ្ពស់ រៀងរាល់៥ឆ្នាំម្ដង ម្ចាស់គម្រោងនឹងបង្កើនប្រាក់ចំណូល (ពីការជួលត្រឡប់) សម្រាប់លោកអ្នក៕

ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ 092 92 1000/099 551 066 ឬចូលទៅកាន់គេហទំព័រ https://holiday-outlets.com/