(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Brentford បានយកឈ្នះគូប្រជែង Swansea City ដោយលទ្ធផល ៣-២ ទាំងពីរជេីង និងកក់កន្លែងរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជម្រុះ Championship នៅឯកីឡដ្ឋានជាតិអង់គ្លេស Wembley ក្នុងការដណ្តេីមកៅអីទៅលេងនៅ Premier League រដូវកាលក្រោយ។
ការរកបានគ្រាប់បាល់របស់កីឡាករ Ollie Watkins នៅនាទី១១ និងមុនពេលមិត្តរួមក្រុម Emiliano Marcondes រកបានគ្រាប់ទី២ នៅ៤នាទីបន្ទាប់ មុនបញ្ចប់វគ្គទី១ ក្នុងការប្រកួតនៅរាត្រីថ្ងៃពុធ ទី២៩ ខែកក្កដា។
តែយ៉ាងណា កីឡាករ Bryan Mbeumo បន្តរកបានគ្រាប់បាល់ទី៣ទៀត នៅនាទី១ នៃតង់ទី២ ដើម្បីធ្វេីឲ្យម្ចាស់ផ្ទះនៅមុខ ៣-០ ដែលធ្វេីឲ្យ Brentford នូវគ្រាប់បាល់ ២ គ្រាប់នាំមុខវិញ នៅពេលចាញ់ ១-០ កាលជេីងទី១ នៅទឹកដីរបស់ Swansea។
កីឡាករ Rhian Brewster របស់ក្លិប Swansea រកបានតែ ១គ្រាប់ដោយនៅសល់១២នាទីចប់ការប្រកួតពេញម៉ោង ក្នុងលទ្ធផលផ្លូវការ ៣-១ ធ្វេីឲ្យ Brentford ត្រូវរង់ចាំក្រុមឈ្នះរវាង Fulham និង Cardiff City ប្រកួតយប់នេះបញ្ចប់ជេីងទី២ នៃវគ្គជម្រុះនៅក្របខណ្ឌទី២ Championships។
ក្រុម Fulham បានយកឈ្នះ Cardiff ២-០ កាលប្រកួតជើងទី១ ក្នុងទឹកដីរបស់ពួកគេ៕