(សិង្ហបុរី)៖ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) បានរាយការណ៍អំពីការខាតបង់ប្រាក់សុទ្ធប្រមាណជា ១.១២ពាន់លានដុល្លារសិង្ហបុរី (ប្រហែល ៨១៤លានដុល្លារអាមេរិក) ក្នុងត្រីមាសទី១ ដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ១៩ ដែលបានកាត់បន្ថយ និងផ្អាកជើងហោះហើរ។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

ប្រាក់ចំណូលត្រីមាសទី១ ឆ្នាំនេះ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ SIA បានកើនឡើង ៧៩.៣ភាគរយ បើធៀបនឹងឆ្នាំមុន ដោយទទួលបានទឹកប្រាក់ ៨៥១លានដុល្លារសិង្ហបុរី។

តំណាងក្រុមហ៊ុន Singapore Airlines បាននិយាយថា «វាគឺជាស្ថានភាពយ៉ាប់យ៉ឺនបំផុត ជាពិសេសគឺវាឆាប់រហ័សពេលក្នុងការទទួល យក នៃការរីករាលដាលនៃជំងឺកូវីដ១៩ ។ ប្រាក់ចំណូលស្ទើរតែ១០០ភាគរយនៃក្រុមហ៊ុន Singapore Airlines គឺបានមកពីការដឹកជញ្ជូនអ្នកដំណើរ ហើយចាប់ពី ផ្ទុះជំងឺកូវីដ១៩ មក ការដឹក ជញ្ជូនអ្នកដំណើរត្រូវបានកាត់បន្ថយ និងផ្អាក ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនមិនអាចរកប្រាក់ចំណូលបន្ថែម ទៀត បាន ដោយឡែកមានតែការចំណាយផ្សេងៗ បើទោះបីវាមិនច្រើន តែវាជាការចំណាយដែលគ្មានចំណូលមកវិញ»។