(ភ្នំពេញ)៖ បច្ចុប្បន្នត្រីបានក្លាយជាអាហារ សម្រាប់សុខភាពដ៏ពេញនិយមបំផុតសម្រាប់មនុស្សជាតិ លើសកលលោក។ យោងតាមរបាយការណ៍ នៃការសិក្សាថ្មីបំផុតនៃក្រុមអ្នកវិទ្យាសាស្ត្រ មកពីវិទ្យាស្ថានឱសថសាស្ត្របរិស្ថាន នៃសកលវិទ្យាល័យ Karolinska ប្រទេសស៊ុយអែតបានបង្ហាញថា ការទទួលទានសាច់ត្រី យ៉ាងហោចណាស់ ម្តងក្នុងមួយសប្តាហ៍អាចកាត់បន្ថយហានីភ័យ ពីជំងឺហើមបាន ៥២% បង្កើនការចង់ចាំ កាត់បន្ថយការរលាកខួរក្បាល និងរលាកកោសិកាដទៃទៀត។ ដោយសម្លឹងឃើញនូវទីផ្សារត្រីដ៏ធំទូលាយនៅកម្ពុជា ទើបវិនិយោគិនខ្មែរជប៉ុនបានពួតដៃគ្នា បង្កើននូវសហគ្រាស កសិដ្ឋាន CAMBODIA FRESH FARM (RAINBOW PROGRESS ENTERPRISE CO.LTD) បំបែកឯកត្តកម្មផលិតត្រីសុខភាពខ្នាតយក្សដំបូងគេបង្អស់តាមស្តង់ដារប្រទេសជប៉ុន ប្រកបដោយអនាម័យនិងសុវត្ថិភាពបំផុត។

សហគ្រាសកសិដ្ឋានចិញ្ចឹមផលិតត្រី តាមស្តង់ដារប្រទេសជប៉ុន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ទៅឧត្តុង្គ ជាយទីក្រុងភ្នំពេញ មាន ២១ស្រះ ៤០ម៉ែត្រគុណ ៤០ម៉ែត្រ ហើយជម្រៅ២ម៉ែត្រ ស្របតាមបទដ្ឋាន រដ្ឋាបាលជលផល និងស្តង់ដារប្រទេសជប៉ុន ដែលធានានូវគុណភាពត្រីដែលមានសុខភាពល្អ មិនសំបូរខ្លាញ់ពេក មិនមានជាតិទឹកច្រើនពេក រហូតដល់អាចទទួលទានឆៅបាន ប្រកបដោយសុវត្ថិភាព និងមានរសជាតិឆ្ងាញ់។

លោក ចាវ សួស្តី នាយកប្រតិបត្តិក្រុមហ៊ុន សហគ្រាសកសិដ្ឋាន CAMBODIA FRESH FARM (RAINBOW PROGRESS ENTERPRISE CO.LTD) បានគូសបញ្ជាក់ថា «សហគ្រាសកសិដ្ឋានCAMBODIA FRESH FARM (RAINBOW PROGRESS ENTERPRISE CO.LTD) របស់យើង ផ្តោតសំខាន់លើគុណភាព សុខភាពត្រីជាចម្បង ដោយមិនគិតលើការចំណេញប្រាក់ច្រើន។ យើងតែងតែឆែក និងត្រួតពិនិត្យលើសុខភាព គុណភាពត្រី និងអនាម័យរាល់ថ្ងៃ ដើម្បីធានាជូននូវត្រីមានគុណភាព សុវត្ថិភាពរហូតដល់ថ្នាក់អាចហូបឆៅបាន។ អាស្រ័យហេតុនេះ មិនថាអតិថិជន នៅក្នុងស្រុក ឬក្រៅស្រុកអាចរីករាយទទួលទានត្រី Nangokudai ដែលមានឱជារសឆ្ងាញ់ ពិសារបានប្រកបដោយសុវត្ថិភាព សុខភាពល្អ ហើយជាពិសេស អាចប្រាប់ទៅតៗគ្នាថា ត្រី Nangokudai របស់សហគ្រាសកសិដ្ឋាន CAMBODIA FRESH FARM (RAINBOW PROGRESS ENTERPRISE CO.LTD) ពិតជាមានល្អមែនទែន»

គោលដៅទៅមុខសហគ្រាសចិញ្ចឹមត្រី កូនកាត់ខ្មែរជប៉ុន នឹងបន្តបេសកកម្ម ខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យគុណភាពត្រីកាន់តែឆ្ងាញ់ពិសារ មានសុវត្ថិភាពបំផុត ដោយមិនរំលងអនាម័យស្តង់ដារ តាមប្រទេសជប៉ុនមួយថ្ងៃណាឡើយ។ នេះសបញ្ជាក់ឲ្យឃើញពីការបោះពួយ នៃការរីកចម្រើនផ្នែកចិញ្ចឹមត្រីប្រកបដោយអនាម័យខ្ពស់ សុវត្ថិភាពតាមបែបស្តង់ដារប្រទេសជប៉ុន នៅក្នុងប្រទេសកម្ពុជាយើង អាស្រ័យហេតុនេះអតិថិជនទាំងអស់ នឹងអាចរីករាយទទួលទានត្រី ដើម្បីសុខភាពប្រកបដោយទំនុកចិត្ត ហើយលែងបារម្ភរឿងត្រីចិញ្ចឹមគ្មានអនាម័យ និងសប្បូរមេរោគទៀតហើយ។

ប្រសិនបើចាប់អារម្មណ៍អាចខលមក +855 (0) 76 337 7773 / +855 (0) 88 337 7773 ឬ អ៊ីម៉ែល [email protected] គេហទំព័រ https://www.nangokudai.com/ ហ្វេសប៊ុក https://www.facebook.com/CFF2016/