(គុនមីង)៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ (Tennis) មានឈ្មោះថា «Chinese Tennis Association Tour» ដែលជាការប្រកួតវាយកូនបាល់ សម្រាប់កីឡាករក្នុងស្រុករបស់ ចិន នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែសីហាខាងមុខ, នេះបើតាមការបញ្ជាក់ពី គណៈកម្មាធិការរៀបចំ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ។
ការប្រកួតលើកដំបូង នៃព្រឹត្តិការណ៍នេះ នឹងធ្វើឡើង នៅទីក្រុង Anning តំបន់ភាគខាងត្បូងឆៀងខាងលិច ខេត្ត Yunnan របស់ចិន ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៨ ខែសីហា។
កីឡាករលំដាប់កំពូលរបស់ចិន ក្នុងនោះរួមទាំងកីឡាការិនី Wang Qiang លំដាប់លេខ២៩ លើពិភពលោក ក៏ចូលរួមប្រកួតផងដែរ។
ដោយសារតែការព្រួយបារម្ភពីជំងឺ COVID-19, ការប្រកួតទាំងអស់ នៅទីក្រុង Anning នឹងធ្វើឡើងដោយបិទទ្វារ (មិនអនុញ្ញាតឲ្យមានអ្នកចូលទស្សនា) ជាមួយនឹងកីឡាករ, គ្រូបង្វឹក និងបុគ្គលិកការងារទាំងអស់ តម្រូវឲ្យអនុវត្តពិធីសារអនាម័យ៕