(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Fulham បានប្រឆាំងនឹងការវាយសម្រុកដ៏ខ្លាំងក្លាពី Cardiff City ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រដណ្តេីមកៅអី Premier League ទល់នឹង Brentford បើទោះបីជាចាញ់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ។

Cardiff បានទទួលជ័យជម្នះ ២-១ ក្នុងរាត្រីថ្ងៃព្រហស្បតិ៍នៅឯកីឡដ្ឋាន Craven Cottage ដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Curtis Nelson និង Lee Tomlin ខណៈដែល Neeskens Kebano បានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុម Fulham។

ប៉ុន្តែទោះបីជាមានការខកចិត្តក្នុងតង់ទី២ បន្ទាប់ពីបាល់ជ័យជម្នះរបស់ Tomlin ក៏ដោយ ក៏ការនាំមុខជើងទី២ ក្នុងលទ្ធផល ២-០ របស់ក្រុម Fulham បានជួយឲ្យពួកគេឈានទៅវគ្គបន្តតាមរយ:លទ្ធផលឈ្នះ ៣-២ ទាំង២ជេីង។

វារក្សាឱកាសរបស់ក្រុម Fulham ក្នុងការវិលត្រឡប់ទៅកាន់ក្របខណ្ឌ Premier League វិញសម្រាប់រដូវកាលក្រោយ ប្រសិនបេីអាចយកឈ្នះគូប្រជែង Brentford នៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅកីឡដ្ឋាន Wembley នៅពេល Leeds United និង West Bromwich Albion បានឡេីងទៅហេីយនោះ៕