(ភ្នំពេញ)៖ កីឡាករខ្មែរទាំង ៨រូបដែលបានកំពុងនាំមុខគេបណ្តោះអាសន្នក្នុងតារាងគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២០ ក្រោយឆ្លងកាត់ ៩សប្តាហ៍មកនេះ។ កីឡាករទាំង ៨នាក់ខាងលើនោះមកពី៥ក្លិបផ្សេងៗគ្នា។

ខាងក្រោមនេះជាកីឡាករខ្មែរទាំង ៨នាក់មកពីក្លិបផ្សេងគ្នាដែលរកបានគ្រាប់ច្រើនជាងគេមានដូចជា៖
១៖ កីឡាករ រឹង ប៊ុនហៀង របស់ក្លិបវិសាខា រកបាន ៨គ្រាប់
២៖ កីឡាករ កែវ សុខផេង របស់ក្លិបវិសាខា រកបាន ៨គ្រាប់
៣៖ កីឡាករ ម៉ាត់ នូរុណ របស់ក្លិបបឹងកេត រកបាន ៥គ្រាប់
៤៖ កីឡាករ សៀង ចន្ធា របស់ក្លិបបឹងកេត រកបាន ៤គ្រាប់
៥៖ កីឡាករ តាំង សុភ័ក្រ្ត របស់ក្លិបអង្គរថាយហ្គឺរ រកបាន ៣គ្រាប់
៦៖ កីឡាករ សុះ ស៊ូហាណា របស់ក្លិបណាហ្គា រកបាន ៣គ្រាប់
៧៖ កីឡាករ ឱ ភារុណ របស់ក្លិបបឹងកេត រកបាន ៣គ្រាប់
៨៖ កីឡាករ នូន បូរី របស់ក្លិបនគរបាលជាតិ រកបាន ៣គ្រាប់៕