(បរទេស)៖ ខណៈតារាល្បីៗលំដាប់ពិភពលោកសុទ្ធតែមានចំនួនអ្នក Like រាប់សិបលាននាក់ និងខ្លះនោះរហូតទៅដល់ខ្ទង់រយលាននាក់ នៅលើបណ្តាញទំនាក់ទំនងសង្គមធំបំផុតលើលោកគឺ Facebook តើអ្នកដឹងដែរឬទេថា បុគ្គលមួយណាដែលមានអ្នក Like ច្រើនជាងគេ បង្អស់? ចម្លើយគឺជាកំពូលតារាបាល់ទាត់ម្នាក់។

ខាងក្រោមគឺជាតារាល្បីៗទាំង២០រូប ដែលមានចំនួន Like ច្រើនជាងគេលើ Facebook គិតត្រឹមខែកក្កដា ឆ្នាំ២០២០៖

២០៖ តារាចម្រៀង Pitbull មានអ្នក Like ៥៣.៥លាននាក់ និងអ្នក Follow ៥១.៨លាននាក់។

១៩៖ តារាចម្រៀង Bruno Mars មានអ្នក Like ៥៥.៤លាននាក់ និងអ្នក Follow ៥២.៣លាននាក់។

១៨៖ តារាសម្តែង Dwayne The Rock Johnson មានអ្នក Like ៥៧.៨២លាននាក់ និងអ្នក Follow ៥៨លាននាក់។

១៧៖ តារាចម្រៀង Lady Gaga មានអ្នក Like ៥៧.៨៥លាននាក់ និងអ្នក Follow ៥៦.៥លាននាក់។

១៦៖ តារាបាល់ទាត់ Neymar Jr. មានអ្នក Like ៥៩.៤លាននាក់ និងអ្នក Follow ៥៩.២លាននាក់។

១៥៖ តារាសម្រៀង Beyoncé មានអ្នក Like ៦០.៥លាននាក់ និងអ្នក Follow ៥៧.៥លាននាក់។

១៤៖ តារាសម្តែង Jackie Chan មានអ្នក Like ៦១.១លាននាក់ និងអ្នក Follow ៥៩.៩លាននាក់។

១៣៖ តារាចម្រៀង Selena Gomez មានអ្នក Like ៦១.៣លាននាក់ និងអ្នក Follow ៧៥.៥លាននាក់។

១២៖ តារាចម្រៀង Adele មានអ្នក Like ៦១.៩លាននាក់ និងអ្នក Follow ៥៨លាននាក់។

១១៖ តារាចម្រៀង Katy Perry មានអ្នក Like ៦៥.៦លាននាក់ និងអ្នក Follow ៦២.៧លាននាក់។

១០៖ តារាចម្រៀង Bob Marley មានអ្នក Like ៦៩.៣លាននាក់ និងអ្នក Follow ៦៥.៦លាននាក់។

៩៖ តារាចម្រៀង Taylor Swift មានអ្នក Like ៧១.២លាននាក់ និងអ្នក Follow ៧៤.៧លាននាក់។

៨៖ តារាចម្រៀង Justin Bieber មានអ្នក Like ៧៦.៤លាននាក់ និងអ្នក Follow ៨២.១លាននាក់។

៧៖ តារាសម្តែង Will Smith មានអ្នក Like ៧៧.៥លាននាក់ និងអ្នក Follow ៩៨លាននាក់។

៦៖ តារាចម្រៀង Rihanna មានអ្នក Like ៧៩.១លាននាក់ និងអ្នក Follow ៨៨.៣លាននាក់។

៥៖ តារាចម្រៀង Eminem មានអ្នក Like ៨៦.២លាននាក់ និងអ្នក Follow ៨២.៩លាននាក់។

៤៖ តារាបាល់ទាត់ Lionel Messi មានអ្នក Like ៩០លាននាក់ និងអ្នក Follow ៩៤លាននាក់។

៣៖ តារាសម្តែង Vin Diesel មានអ្នក Like ៩៦.៤លាននាក់ និងអ្នក Follow ៩៤.៣លាននាក់។

២៖ តារាចម្រៀង Shakira មានអ្នក Like ៩៩.៤លាននាក់ និងអ្នក Follow ៩៩លាននាក់។

១៖ តារាបាល់ទាត់ Cristiano Ronaldo មានអ្នក Like ១២២.៥លាននាក់ និងអ្នក Follow ១២៦.៨លាននាក់៕