(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លេីងធំ Arsenal នឹងប៉ះតោខៀវ Chelsea នៅវគ្គផ្តាច់ព្រ័ត្រដណ្តេីមពានលំដាប់ទី២ អង់គ្លេស FA Cup 2020 នាយប់ថ្ងៃសៅរ៍ ទី០១ ខែសីហា នាម៉ោង ១១៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា)។

កីឡាករខ្សែប្រយុទ្ធអន្តរជាតិបារាំង Alexandre Lacazette បានថ្លែងប្រាប់ BBC ថា ក្រុម Arsenal មានការរំភើបចំពោះការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Heads Up FA Cup នៅថ្ងៃសៅរ៍នេះទល់នឹងក្រុមតោខៀវ ដោយសារតែកីឡាករក្វាករជាខ្លាំង។

ក្រុមកាំភ្លើងធំដែលបានឈ្នះកំណត់ត្រា FA Cup ចំនួន ១៣ដងច្រេីនជាងគេផងនោះ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ ក្នុងលីគកំពូលអង់គ្លេស Premier League រដូវកាលនេះ នឹងខកខានការប្រកួត Europa League ប្រសិនបើពួកគេចាញ់នៅកីឡដ្ឋាន Wembley រាត្រីនេះ។

អ្នកចាត់ការទូទៅ Mikel Arteta របស់ក្រុម Arsenal និងលោក Frank Lampard របស់ក្រុម Chelsea សុទ្ធតែមានបំណងចង់ឈ្នះពានរង្វាន់ដំបូងក្នុងនាមជាអ្នកចាត់ការទូទៅដូចគ្នា។

Lacazette បានបន្ថែមទៀតថា វាជាឆ្នាំចំលែកមួយ។ យើងបានឈប់ជាយូរមកហើយ យើងផ្លាស់ប្តូរអ្នកគ្រប់គ្រង (Arteta ជំនួសលោក Unai Emery នៅខែធ្នូ) មានកីឡាករផ្សេងៗទៀត។

វាជារដូវកាលដ៏លំបាកមួយប្រហែលជាពិបាកបំផុតក្នុងអាជីពរបស់ខ្ញុំ ប៉ុន្តែខ្ញុំដឹងថាខ្ញុំបានរៀនច្រើន។ FA Cup មានន័យច្រើន។ ខ្ញុំបានមក Arsenal ដើម្បីឈ្នះពានរង្វាន់៕