(ភ្នំពេញ)៖ Shopping Online PIIK MALL ជាផ្សារអេឡិចត្រូនិចថ្មីមួយ ដែលរចនាឡើងជាស្តង់ដាអន្តរជាតិ នឹងដំណើរការក្នុងពេលដ៏ខ្លីខាងមុខ។
ផ្សារទំនើបឌីជីថល PIIK MALL នឹងមានប្រតិបត្តិការជាមួយអតិថិជនដែលចូលចិត្តទិញទំនិញតាមអ៊ីនធឺណិត ហើយលោកអ្នកក៏អាចក្លាយជាអ្នកលក់ នៅលើផ្សារ PIIK MALL របស់យើងផងដែរ ក្នុងនោះយើងមានដៃគូសហការទាំងក្នុង និងក្រៅប្រទេសដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការរបស់អតិថិជន ដែលមានជម្រើសយ៉ាងសំបូរបែបជាមួយទំនិញជាង ១០,០០០មុខ។
គោលបំណងនៃការបង្កើតគេហទំព័រនេះឡើងដោយសារ PIIK MALL ចង់ «បង្កើនភាពងាយស្រួលជូនប្រជាជនកម្ពុជា ជាងមុន» នូវបទពិសោធន៍ថ្មីពិតប្រាកដ តាមរយៈការទិញទំនិញ ១០,000 មុខ ពីវេទិការបស់យើង។ ម្យ៉ាងទៀត អ្នកអាចទទួលបានបទទិសោធន៍ថ្មី ពិតប្រាកដជាមួយបច្ចេកវិទ្យាថ្មីពីកម្មវិធីទូរស័ព្ទលើ IOS និង Android នៃ Mobile App ដោយយើងធ្វើការទិញ ឬលក់នៅលើ Mobile App ផ្ទាល់តែម្តង រួមមានដូចជា៖
* ងាយស្រួលស្វែងរកទំនិញ (Discover Products)
* ងាយស្រួលទូទាត់ (Payment Security)
* ដឹកជញ្ជូនរហ័ស ជាមួយដៃគូសហការ (Faster Delivery)
* 24h/7/365days
* តាមដានរាល់ប្រតិបត្តិការណ៍ (Real Time Tracking)
ទិញទំនិញគ្រប់ប្រភេទពីផ្សារអេឡិចត្រូនិច PIIK MALL ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលមានដូចជា៖ គ្រឿងអេឡិចត្រូនិច, គ្រឿងបន្លាស់ទូរស័ព្ទ, ម្ហូបអាហារ ភេសជ្ជៈគ្រប់ប្រភេទ ហាងកាហ្វេ ហាងតែល្បីៗ, សម្លៀកបំពាក់បុរសនារី, សម្ភារម្តាយ និងកុមារ, ផលិតផលថែសម្ជស្សល្បីៗសម្រាប់បុរសនារី, សម្លៀកបំពាក់កីឡា ជាពិសេសផ្សារទំនើបអេឡិចត្រូនិច PIIK MALL ផ្តល់ជូននូវតម្រូវការប្រចាំថ្ងៃសម្រាប់បងៗមេផ្ទះផងដែរ នោះគឺ គ្រឿងទេសគ្រប់ប្រភេទ ឬ Online Supermarket។
លើសពីនេះ ដំណើរការចុះឈ្មោះសាមញ្ញបំផុតសម្រាប់ទាំងអ្នកប្រើប្រាស់ អាជីវកម្មតាមអ៊ីនធឺណិត ឬអ្នកផ្គត់ផ្គង់ទាំងឡាយណា ដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់គេហទំព័ររបស់យើង លោកអ្នកធ្វើការទំនាក់ទំនងជាមួយប្រធានផ្នែកលក់យើង តាមរយៈលេខទូរស័ព្ទ 078 | 087 500 826 ឬអ៊ីម៉េល [email protected]៕