(ភ្នំពេញ)៖ គម្រោងបុរីលំដាប់ខ្ពស់ថ្មីមួយស្ថិតនៅភាគខាងត្បូង នៃខណ្ឌដង្កោរាជធានីភ្នំពេញ បានលេចរូបរាងហើយនោះ គឺគម្រោងបុរី «ជាម តិច ដឹសាគូរ៉ាផាក» ដែលត្រូវបានប្រកាសសម្ពោធបើកលក់ជាផ្លូវការ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ ដោយផ្តល់ជូននូវប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ១០%។
នៅក្នុងកម្មវិធីសម្ពោធនេះផងដែរ មានការអញ្ជើញចូលរួមពីលោក ជាម តិច អគ្គនាយកបុរី និងបុគ្គលិកគ្រប់ជាន់ថ្នាក់ព្រមជាមួយ សំណាក់ភ្ញៀវកិត្តិយស និងបណ្តាអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
លោក ហោ ហេងលី ស្ថាបត្យករបានលើកឡើងថា «ការផ្លាស់ប្តូរបទពិសោធន៍ និងវប្បធម៌ថ្មីនៃការរស់នៅថ្មី ផ្តល់ជូននូវកន្លែងរស់នៅដែលមានសុវត្ថិភាព ផាសុកភាព និងសុភមង្គលសុខដុមរមនាជាគំនិតចម្បងក្នុងការឌីហ្សាញរបស់ពួកយើងខ្ញុំ»។
«ការចូលរួមសិក្សា និងសហការដោយអ្នកជំនាញលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូជំលាសទឹកភ្លៀង ទឹកកខ្វក់ ការគ្រប់គ្រងបណ្តាញទឹកស្អាត គ្រប់បណ្តាញអគ្គិសនី គ្រឹះអគារ និងគ្រឿងបង្គុំរបស់អគារ។ ការបរិច្ចាគទីធ្លាសម្រាប់សួនច្បារ សួនកុមារ ផ្លូវដើរ ចំណតរថយន្ត សួនក្នុងរបងផ្ទះទាំងនេះ គឺជាអ្វីដែលក្រុមការងារយើងខ្ញុំផ្តល់អាទិភាព»។
លោកស្រី យួម ចាន់រ៉ានី ប្រធានផ្នែកលក់ បានប្រាប់ឱ្យដឹងថា គម្រោងបុរី «ជាម តិច» គឺជាបុរីដំបូង និងតែមួយគត់នៅកម្ពុជាដែលមានផ្នត់គំនិតបង្កើតថ្មី ដោយជ្រើសរើសការដាំផ្កាសាគូរ៉ា ធ្វើជាសួនប្លែកៗ ដើម្បីផ្តល់ជូននូវការរស់នៅជាមួយភាពស្រស់បំព្រងនៃពិភពផ្កាសាគូរ៉ា និងការរស់នៅដែលផ្សារភ្ជាប់ រដូវផ្ការីកជាមួយ និងពិធីបុណ្យផ្កាសាគូរ៉ា បែបជប៉ុន។
លំនៅដ្ឋានបែបវីឡាទាំង ៥ប្រភេទ វីឡាឃ្វីន វីឡាសាគូរ៉ា វីឡាភ្លោះ វីឡាកូនកាត់ និងវីឡាកូនកាត់ SC ព្រមជាមួយនឹងផ្ទះអាជីវកម្ម របស់គម្រោងបុរី «ជាម តិច» ពិតជាអស្ចារ្យជាមួយសោភ័ណភាពដ៏ស្រស់ត្រកាលដែលគ្របដណ្តប់ទៅដោយសួនផ្កាសាគូរ៉ា រួមជាមួយធម្មជាតិបៃតងចម្រុះដ៏ស្រស់បំព្រងនឹងធ្វើឱ្យជីវិតរបស់លោកអ្នកពោរពេញទៅដោយភាពស្រស់ថ្លា និងកាន់តែមានសុភមង្គល ព្រមជាមួយនឹងក្លឹបហាត់ប្រាណ អាងហែលទឹក កន្លែងពិកនិក ដែលអាចឱ្យលោកអ្នកធ្វើការរំសាយអស់ នូវភាពតានតឹងដោយមិនចាំបាច់ទៅណាឆ្ងាយ។
ក្នុងឱកាសសម្ពោធបើកលក់ជាផ្លូវការនេះ បុរី «ជាម តិច» ផ្តល់ជូននូវប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ១០% ដើម្បីជាការលើកទឹកសម្រាប់ អតិថិជនដែលបានអញ្ជើញចូលរួមដោយផ្ទាល់។
ទីតាំងគម្រោងបុរីជាម តិចនៅជាប់ផ្លូវជាតិលេខ២ ត្រឹមតែ១គីឡូម៉ែត្រពីផ្លូវសម្តេចតេជោ ហ៊ុន សែន។ តំបន់នេះជាតំបន់អភិវឌ្ឍន៍ចម្រុះសម្បូរបែបមានមហាវិថីធំៗ ៥០ម៉ែត្រ, ៦០ម៉ែត្រ, សម្តេចតេជោ និងគម្រោងធំៗជាច្រើនដូចជា៖ ផ្សារទំនើប Aeon 3, PH Diamond Place, ChipMong Megamall, មន្ទីរពេទ្យអន្តរជាតិ សាលារៀនអន្តរជាតិ ISPP, អគារខុនដូខ្ពស់ៗ ទីក្រុងកូននាគ (ING CITY) ព្រមទាំងគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីផងដែរ។
សម្រាប់ព័ត៌មានបន្ថែមទូរសព្ទលេខ៖ 069 6789 39/ 089 289 456 ឬទំព័រហ្វេសប៊ុក Borey Cheam Tech: https://www.facebook.com/boreycheamtech/