(ភ្នំពេញ)៖ ហាងលក់ទំនិញសម្រាប់កុមារ និងទារកដ៏ល្បីល្បាញ និងពេញនិយមមួយឈ្មោះ បេប៊ីអោតឡេត Premium (Baby Outlet) បានបើកសម្ពោធជាផ្លូវការហើយ ដែលមានទីតាំងនៅខាលែនឌែលម៉ល (បឹងកក់)។
ពិធីសម្ពោធហាងនេះ បានធ្វើឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីអ្នកគាំទ្រទំនិញរបស់ហាង បេប៊ីអោតឡេត ភ្ញៀវកិត្តិយសជាច្រើនរូប អតិថិជនដែលជាអ្នកគាំទ្រ និងក្រុមអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
លោកស្រី ឈឹម យុត្ថាវត្តី តំណាងឲ្យហាងបេប៊ីអោតឡេត បានឲ្យដឹងថា ហាងនេះជាសាខា Premium ដំបូងគេបង្អស់ របស់បេប៊ីអោតឡេត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ឲ្យដំណើរការសាកល្បង ចាប់តាំងពីដើមខែមិថុនា ឆ្នាំ២០២០មកម្លេះ។ អំឡុងពេល ដាក់ឲ្យដំណាក់ការសាកល្បងនោះ ឃើញថាមានការគាំទ្រយ៉ាងខ្លាំងផងដែរ រហូតដល់ថ្ងៃបើកសម្ពោធជាផ្លូវការនេះ។
លោកស្រីបន្តថា សាខា Premium នេះបង្កើតឡើងក្នុងគោលបំណង ៣ធំៗ រួមមាន៖
១៖ Best Collection ជ្រើសរើសយកផលិតផល ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ
២៖ Only bestselling products ផ្តោតទៅលើផលិតផល ដែលមានតម្រូវការខ្ពស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ
៣៖ Focus on the customer service ផ្តោតទៅលើសេវាកម្មស្នាមញញឹម និងការផ្តល់ជូនអតិថិជននូវសេវាកម្មមួយ ដែលល្អឥតខ្ចោះ។ បន្ថែមពីនេះ អតិថិជនក៏ទទួលបាននូវភាពងាយស្រួល ក្នុងការចតរថយន្តជាមួយចំណតដ៏ធំទូលាយ។
«លើសពីនេះទៀត ការសម្រេចចិត្តជ្រើសរើសបោះទុនវិនិយោគជាមួយ បេប៊ីអោតឡេត ក៏មិនមែនជារឿងចៃដន្យ។ ពួកយើង បានចាប់ផ្តើមពី Fan ដែលតែងតែពេញចិត្តនឹងសេវាកម្មយ៉ាងកក់ក្តៅរបស់ បេប៊ីអោតឡេត ក៏ដូចជាទទួលបាននូវផលិតផល ដែលមានគុណភាពខ្ពស់ និងទាន់សម័យពីគ្រប់ៗសាខា។ អ្វីដែលពិសេសជាងនេះទៅទៀត ពួកយើងបានផ្តោតទៅលើរឿង ២សំខាន់ៗ ដែលជំរុញក្នុងការសម្រេចចិត្ត ធ្វើជាដៃគូសហការក្នុងអាជីវកម្មមួយនេះគឺ៖ គុណតម្លៃរបស់ក្រុមហ៊ុន និងសក្តានុពលដ៏ធំ របស់អាជីវកម្មនេះនាពេលបច្ចុប្បន្ន និងអនាគត»។ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី ឈឹម យុត្ថាវត្តី។
លោកស្រី ឈឹម យុត្ថាវត្តី បានពន្យល់ ២ចំណុចនោះដូចតទៅ៖
* គុណតម្លៃរបស់ក្រុមហ៊ុន៖
បេប៊ីអោតឡេត គឺជាហាងដ៏ធំ ដែលផ្តោតសំខាន់ទៅលើទំនិញ ដែលមានគុណភាព និងតម្លៃសមរម្យ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានផ្តោតយ៉ាងសំខាន់ ទៅលើការផ្តល់សេវាកម្មមួយ ដែលល្អឥតខ្ចោះ និងបំភ្លេចមិនបានសម្រាប់អតិថិជនរបស់ខ្លួនផងដែរ។
ការផ្តល់ជូនសេវាកម្មខាងលើនេះ សុទ្ធសឹងតែមានការបង្វឹកបង្ហាត់តាមក្បួនខ្នាតយ៉ាងស្ទាត់ជំនាញ ពីថ្នាក់ដឹកនាំរបស់ បេប៊ីអោតឡេត ដើម្បីធានាបានថា គុណភាពនៃសេវាកម្មសមស្របទៅតាមស្តង់ដារ និងបំពេញនូវតម្រូវការរបស់អតិថិជនរបស់ខ្លួន។ ចំពោះទំនិញវិញ បេប៊ីអោតឡេត ក៏បានជ្រើសជ្រើស និងសម្រិតសម្រាំងដៃគូផ្គត់ផ្គង់ ដែលមានសមត្ថភាពក្នុងការផ្តល់ជូនទំនិញ ដែលធានាបាននូវគុណភាព ក៏ដូចជាតម្លៃសមរម្យ និងសមស្របទៅតាមទីផ្សារបច្ចុប្បន្នផងដែរ។
លើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យបេប៊ីអោតឡេតខ្លាំង និងរក្សាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញដូចសព្វថ្ងៃនោះ គឺការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលតែងតែបំពេញនូវគ្រប់សេចក្តីត្រូវការ របស់អតិថិជន។ ដូច្នេះហើយ ក្រុមហ៊ុនបេប៊ីអោតឡេត ក៏តែងតែធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបុគ្គលិករបស់ខ្លួន ដូចជាក្រុមគ្រួសារតែមួយអញ្ចឹង។
* សក្តានុពលដ៏ធំរបស់អាជីវកម្មនាពេលបច្ចុប្បន្ន និងអនាគត៖
សន្ទុះកំណើនកុមារនៅកម្ពុជាមានការកើនឡើងខ្លាំង គួរឲ្យកត់សម្គាល់ ហើយនេះជាសញ្ញាមួយគូសបញ្ជាក់ថា តម្រូវការទៅលើសម្ភាររបស់កុមារ និងទារកប្រចាំថ្ងៃ ក៏មានសេចក្តីត្រូវការជាចាំបាច់ផងដែរ។ មិនតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យយើងកាន់តែជឿជាក់ ទៅលើអាជីវកម្មនេះថា នឹងល្អប្រសើរទៅថ្ងៃមុខទៀតនោះ គឺការដឹកនាំដ៏ឈ្លាសវៃ ក៏ដូចជាការជ្រោមជ្រែងរបស់គណៈគ្រប់គ្រងទាំងអស់របស់ បេប៊ីអោតឡេត ផងដែរ ដែលនេះអាចបញ្ជាក់បានផងដែរថា អាជីវកម្មនេះកំពុងតែមានសក្តានុពលខ្លាំង នាពេលបច្ចុប្បន្ន និងអនាគត។
ដោយកត្តាទាំងអស់នេះ យើងជឿជាក់ថា សាខាបេប៊ីអោតឡេត ជាច្រើននឹងចាប់ផ្តើមដុះរីករាលដាល ពេញផ្ទៃប្រទេសកម្ពុជា ដើម្បីបំពេញនូវតម្រូវការ របស់អតិថិជនគ្រប់តំបន់។ យើងក៏សង្ឃឹមមុតមាំថា យើងជា Franchisee នឹងក្លាយជាផ្នែកមួយ ដែលជួយក្នុងការរុញច្រាន បេប៊ីអោតឡេត ឲ្យខ្លាំងនៅក្នុងប្រទេសយើងផងដែរ៕