(ភ្នំពេញ)៖​ ភោជនីយដ្ឋានលំដាប់ថ្នាក់អន្តរជាតិមួយដែលមានឈ្មោះថា ដឹ ខាត់ (The Cut Steak House​)​នៅព្រឹកថ្ងៃទី០១ សីហា ឆាំ្ន២០២០នេះ បានរៀបចំកម្មវិធីសម្ពោធបើកដំណើរការលក់ជាផ្លូវការហេីយនៅផ្សារខាលែឌែលម៉ល (Khalandale Mall) តំបន់បឹងកក់​រាជធានីភ្នំពេញ​ ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ​ និងបណ្តាញសារព័ត៌មានជាច្រើនអ្នក។

ភោជនីយដ្ឋាន​ The Cut Steak House គឺជាភោជនីយដ្ឋានសាច់អាំងកូនកាត់បែបអឺរ៉ុប(steak) និងជប៉ុន ដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរដែលមានបទពិសោធន៍ និងគំនិតច្នៃប្រឌិតខ្ពស់ខាងវិស័យម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងមានចុងភៅចំអិនអាហារដែលមានជំនាញឯកទេសច្បាស់លាស់ទទួលបានពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិក្នុងការចំអិនអាហារគ្រប់ប្រភេទតាមបែបអាស៊ី និងអឺរ៉ុបជាដើម។ ជាពិសេសការចំអិន Steak សាច់គោ​ ដែលផ្តល់នូវបទពិសោធន៍ក្នុងការទទួលទានអាហារដែលល្អបំផុត ជាមួយនឹងគ្រឿងផ្សំ និងសាច់គោ ដែលត្រូវបាននាំនូលពីបណ្តាប្រទេសល្បីៗនានាដូចជា អូស្រ្តាលី សហរដ្ឋអាមេរិច ជប៉ុន ជាដើម។

The Cut Steak House គឺជាភោជនីយដ្ឋានលំដាប់ថ្នាក់អន្តរជាតិដែលបានធើ្វការរចនាម៉ូដទំនើបទាន់សម័យ និងបំពាក់ទៅដោយគ្រឿងបរិក្ខាល្អប្រណិត ស្អាតប្លែកភ្នែក ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ បច្ចេកទេសនៃការចំអិនម្ហូប និងរសជាតិដែលធ្វើឱ្យគ្រប់គ្នាជក់ចិត្តសរសើរមិនដាច់ពីមាត់ពីគុណភាព និងរសជាតិម្ហូបនៅទីនេះ ។​ The Cut Steak House មានមុខម្ហូបដែលពោរពេញដោយ ភាពច្នៃប្រឌិត ជាមួយនឹងវត្ថុធាតុដើមថ្មីៗ ស្រស់ៗ និងគ្រឿងផ្សំដ៏ល្អឥតខ្ចោះដែលមានគុណភាពខ្ពស់សំរាប់បំពេញគ្រប់តំរូវការរបស់អតិថជន។

លោក ស៊ាន វណ្ណថាន ប្រធានគ្រប់គ្រងទូទៅនៃភោជនីយដ្ឋាន The Cut Steak House បានមានឱ្យដឹងថា ភាពច្នៃប្រឌិតនៃរសជាតិអាហារ គុណភាពវត្ថុធាតុដើម និងគ្រឿងផ្សំ សេវាកម្ម និងបទដ្ឋានអនាម័យគឺជាអ្វីដែលយើងយកចិត្តទុកដាក់បំផុត ដើម្បីផ្តល់នូវ​​អាហារដែលមានស្តង់ដាអន្តរជាតិ និងមានរសជាតិឈ្ងុយឆ្ងាញ់បំផុតជូនដល់អតិថិជន និងដើម្បីក្លាយខ្លួនជាភោជនីយដ្ឋានមួយដែលឈានមុខគេនៅកម្ពុជានាថ្ងៃអនាគត។

លោកបានបញ្ជាក់ទៀតថា​ ដោយឡែកមុខម្ហូបពិសេសៗ និងល្បីប្រចាំហាងមានដូចជា​ Steak សាច់គោកណ្តាលខ្នងចំអិនបែបអឺរ៉ុប សាច់ចំឡកគោ និងថ្លើមក្ងាន សាច់ខ្នងអាំងបែបជប៉ុន និងឆ្អឹងជំនីចៀមតេរីយ៉ាគិ ជាមួយនឹងទឹកជ្រលក់រសជាតិពិសេស៣ប្រភេទផ្សេងគ្នា ដែលធ្វើឱ្យរស់ជាតិ Steak ទាំងនោះមានរសជាតិឆ្ងាញ់ប្លែកថែមមួយកំរិតទៀត។ លក្ខណៈពិសេសៗទាំងអស់នេះ គឺមានតែនៅភោជនីយដ្ឋាន The Cut Steak House​ តែប៉ុណ្ណោះ!

លោក ម៉ៃ វ៉ុង (Mike Wong) ប្រធានគ្រប់គ្រងផ្នែកចំអិនម្ហូប​ និងជាប្រធានគ្រប់គ្រងផ្នែកប្រត្តិការនៃភោជនីយដ្ឋាន The Cut Steak House ដែលជាចុងភៅឯកទេសដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលផ្នែក Steak និងអាហារផ្សេងៗទៀតនៅសហរដ្ឋអាមេរិច និងប្រទេសជប៉ុន​ បានឱ្យដឹងដែរថា​ ប្រភេទសាច់គោ និងគ្រឿងផ្សំគ្រប់ប្រភេទដែលរើប្រាស់ក្នុងការចំអិននៅទីនេះ សុទ្ធសឹងតែត្រូវបានសំរិតសំរាំងយកប្រភេទដែលមានគុណភាពខ្ពស់ គួបផ្សំនឹងគំនិតច្នៃប្រឌិត ព្រមទាំងបច្ចេកទេសចំអិនដែលផ្តល់នូវបទពិសោធន៍នៃការទទួលទានអាហារមួយកាន់តែប្លែកជាង Steak ដែលចំអិននៅហាងដទៃទៀត។

ភោជនីយដ្ឋាន The Cut Steak House ក៏មានអាហារសមុទ្រថ្មីៗដូចជា ស្កាលុប (Scallop) អយស្ទ័រ (Oyster) ត្រីសាលម៉ុន (Salmon) ព្រមទាំងម្ហូបច្នៃប្រឌិតជាច្រើនមុខទៀត។​ The Cut Steak House ក៏មានសេវាកម្មរៀបចំអាហារ VIP សម្រាប់ការទទួលទានបែបការងារ ឬការធ្វើពិធីខួបកំណើត និងពិធីជប់លៀងផ្សេងៗផងដែរ ដើម្បីបង្កើតនូវបរិយាកាស ពេលវេលា និងអនុស្សាវរីយ៍ដ៏រ៉ូមែនទិចជូនដល់អតិថិជន៕