(ភ្នំពេញ)៖ គតិបណ្ឌិតទាំង៥ ប្រចាំថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ Fresh News Plus សូមលើកបង្ហាញពីសុភាសិតចិនល្បីៗមកបង្ហាញជូនទស្សនិកជន គ្រាន់អានកម្សាន្តកែអផ្សុកក្នុងថ្ងៃចុងសប្ដាហ៍នេះ។
សុភាសិតចិនទាំងនោះ រួមមាន៖
១៖ សមិទ្ធផលគ្រប់ជំនាន់ មិនមែនកើតចេញពីការបែរបន់នោះឡើយ គឺកើតចេញពីការកសាង (តេង ស៊ាវពីង)។
២៖ ជីវិតត្រូវតែមានបម្លាស់ទី (ស្សាង យ៉ាង អ្នកប្រាជ្ញស្រុកចិននាសម័យឈីង)។
៣៖ ត្រូវតែម៉ឺងម៉ាត់ចំពោះខ្លួន និងសប្បុរសចំពោះអ្នកដទៃ (ឡៅ ស៉ឺ)។
៤៖ មានតែខ្លួនយើងខ្លាំងទេ ទើបអ្នកដទៃព្រមជួយយើង (ស៊ុន ឈាន ស្ដេចនគរអ៊ូ សាមកុក)។
៥៖ បិទប្រហោងទាន់នៅតូច កុំចាំដល់ពេលខូចជួសជុលលែងបាន (ស្សាង យ៉ាង)៕