(ភ្នំពេញ)៖ លទ្ធផលសរុបការប្រកួតសប្តាហ៍ទី១០ ក្នុងព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២០ របស់ក្រុមទាំង១២។
សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០ រួមមាន៖
១៖ គិរីវង់សុខសែនជ័យ ០-១ កងយោធពលខេមរភូមិន្ទ
២៖ អាស៊ីអឺរ៉ុប យូណាយធីត ២-៤ ណាហ្គា
៣៖ ភ្នំពេញក្រោន ២-២ សូលទីឡូអង្គរ។
សម្រាប់ឯការប្រកួតនៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ រួមមាន៖
១៖ នគរបាលជាតិ ១-១ យុវជនបាទី U18
២៖ អគ្គិសនីកម្ពុជា ២-៤ បឹងកេត
៣៖ ព្រះខ័នរាជស្វាយរៀង ៣-២ វិសាខា។
សូមបញ្ជាក់ផងដែរថា ការប្រកួតប្រចាំសប្តាហ៍ទី១០នេះ ក្រុមព្រះខ័នរាជស្វាយរៀង រកបាន៣ពិន្ទុបន្ថែម និងឈរនៅលើកំពូលតារាង មាន២៥ពិន្ទុ បន្ទាប់ពីបានយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ៣-២ ក្នុងទឹកដីរបស់ខ្លួន៕