(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង កំពុងធ្វើកំណែប្រែកម្មវិធីទូរសព្ទ Chip Mong Bank App ដែលនឹងនាំមកនូវមុខងារថ្មីៗបន្ថែមកាន់តែសម្បូរបែប និងងាយស្រួលជូនអតិថិជន។
Chip Mong Bank App ដែលបានធ្វើបច្ចុប្បន្នភាពថ្មីនេះ អនុញ្ញាតឲ្យអតិថិជនទាំងអស់កាន់តែងាយស្រួលក្នុងការស្វែងរកមុខងារចាំបាច់ដូចជា ផ្ទេរលុយ, បង់វិក្កយបត្រ, ស្នើកម្ចី, ដកលុយ, ដាក់លុយ, បញ្ចូលលុយទូរសព្ទ, ឬស្វែងរកទីតាំងសាខាធនាគារ, ទូរ ATM, ឬ ហាងដែលជាដៃគូសហការរបស់ធនាគារ ជីប ម៉ុង ជាដើម។
ការរចនាថ្មី និងមុខងារថ្មីរបស់ Chip Mong Bank App នឹងបង្ហាញជាសាធារណៈក្នុងពេលឆាប់ខាងមុខនេះ៕