(បរទេស)៖ អ្នកណាៗក៏ស្គាល់ដែរថា YouTube គឺជាវែបសាយទស្សនាវីដេអូដ៏ធំ ហើយមានការពេញនិយមបំផុតមួយ នៅលើពិភពលោក ជាមួយចំនួនអ្នកប្រើប្រាស់ជាប្រចាំខ្ទង់រាប់ពាន់លាននាក់ក្នុងមួយខែៗ។ តើអ្នកដឹងទេថា វីដេអូល្បីបំផុតទាំង១០ ដែលមានចំនួនមើលច្រើនជាងគេ ជាវីដេអូប្រភេទអ្វីខ្លះ ហើយវីដេអូនៅលេខរៀងទីមួយ មានចំនួនអ្នកមើលប៉ុន្មានដែរ គិតត្រឹមដើមខែសីហា ឆ្នាំ២០២០នេះ?
១០៖ បទចម្រៀង «Sorry» របស់ Justine Bieber (ចំនួនមើល ៣.៣ពាន់លាន, ចេញឆ្នាំ២០១៥)
៩៖ ចម្រៀងកុមាររុស្ស៉ី «Learning Colors - Colorful Eggs on a Farm» របស់ឆាណែល Miroshka TV (ចំនួនមើល ៣.៥៩ពាន់លាន View, ចេញឆ្នាំ២០១៨)
៨៖ ចម្រៀងកុមារ «Johny Johny Yes Papa» របស់ឆាណែល LooLoo Kids (ចំនួនមើល ៣.៦៤ពាន់លាន, ចេញឆ្នាំ២០១៦)
៧៖ បទចម្រៀង «Gangnam Style» របស់ PSY (ចំនួនមើល ៣.៧២ពាន់លាន, ចេញឆ្នាំ២០១២)
៦៖ បទចម្រៀង «Uptown Funk» របស់ Mark Ronson (ចំនួនមើល ៣.៩ពាន់លាន, ចេញឆ្នាំ២០១៤)
៥៖ រឿងគំនូរជីវចល 3D «Masha and The Bear - Recipe for Disaster» របស់ឆាណែល Get Movies (ចំនួនមើល ៤.៣២ពាន់លាន, ចេញឆ្នាំ២០១២)
៤៖ បទចម្រៀង «See You Again» របស់ Wiz Khalifa (ចំនួនមើល ៤.៦៦ពាន់លាន, ចេញឆ្នាំ២០១៥)
៣៖ បទចម្រៀង «Shape of You» របស់ Ed Sheeran (ចំនួនមើល ៤.៩១ពាន់លាន, ចេញឆ្នាំ២០១៧)
២៖ ចម្រៀងកុមារ «Baby Shark Dace» របស់ឆាណែល Pinkfong (ចំនួនមើល ៦.១៧ពាន់លាន, ចេញឆ្នាំ២០១៦)
១៖ បទចម្រៀង «Despacito» របស់ Luis Fonsi (ចំនួនមើល ៦.៨៩ពាន់លាន, ចេញឆ្នាំ២០១៧)