(ភ្នំពេញ)៖ រសជាតិតែគុជដ៏ឈ្ងុយឆ្ងាញ់ពី Fire Tiger កំពុងទាក់ទាញការចាប់អារម្មណ៍ និងការគាំទ្រច្រើនពីយុវវ័យខណៈការបើកសាកល្បងកំពុងបន្តនៅសាខាដំបូងគេបូងបំផុតរបស់ សិុន យូប៊ីន នៅជាន់ទី២ ក្នុងមជ្ឍមណ្ឌលផ្សារទំនើបជីបម៉ុង ណូរូម៉ល (Chipmong Noromall)។
កញ្ញា សុិន យូប៊ីន បានឲ្យដឹងថា “តែគុជម៉ាក Fire Tiger មាន ៥ រសជាតិ ហើយរសជាតិដែលទទួលបានការគាំទ្រច្រើនជាងគេនោះ គឺ Signature និង៤
រសជាតិទៀតក៏ទទួលបានការពេញនិយមច្រើនមិនចាញ់គ្នាដែរ ហើយយើងទទួលបានការបញ្ជាទិញប្រមាណ ជាង៤ម៉ឺនកែវ ក្នុងរយៈពេល១ខែនៃការលក់សាកល្បងដែលគិតចាប់ពីថ្ងៃពីថ្ងៃទី២៥ខែមិថុនា ដល់ថ្ងៃទី២៥ ខែកក្កដា ដោយគិតទំាងកុម្ម៉ង់តាមអនឡាញ និង អតិថិជនមកដល់ទីតាំងផ្ទាល់។
សម្រាប់កញ្ញាចំនួនដែលលក់បានជាមធ្យមក្នុងខណៈពេលសាកល្បងនេះ គឺជាចំនួនច្រើន លើសពីការរំពឹងទុក។
កញ្ញា យូប៊ីនឆ្លៀតឱកាសសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់បានគាំទ្រភេសជ្ជៈ តែគុជ Fire Tiger ជាពីពិេសសអ្នកគាំទ្រកញ្ញាទាំងនៅក្នុងវិស័យសិល្បៈ និង មុខជំនួញ ផ្សេងៗ ហើយកញ្ញាក៏សូមអញ្ជើញបងប្អូនដែលមិនទាន់បានភ្លក់រសជាតិតែគុជនេះនៅឡើយ អោយសាកល្បងអោយបានគ្រប់ៗគ្នាផងដែរ៕