(ភ្នំពេញ)៖ មានទាំងកីឡាករខ្មែរ និងបរទេសចំនួន ១០នាក់ដែលបានកំពុងនាំមុខគេបណ្តោះអាសន្នក្នុងតារាងគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងលីគកម្ពុជា រដូវកាលឆ្នាំ២០២០ ក្រោយឆ្លងកាត់បាន ១០សប្តាហ៍មកនេះ។
កីឡាករទាំង ១០នាក់នោះ គឺសុទ្ធសឹងមកពីក្លិបផ្សេងៗគ្នាដែលមានដូចខាងក្រោម៖
១៖ កីឡាករ Pedro Augusto របស់ក្លិបព្រះខ័នរាជស្វាយរៀង រកបាន ១២គ្រាប់
២៖ កីឡាករ Private របស់ក្លិបព្រះខ័នរាជស្វាយរៀង រកបាន ១២គ្រាប់
៣៖ កីឡករ Timothy Okereke របស់ក្លិបភ្នំពេញក្រោន រកបាន ១១គ្រាប់
៤៖ កីឡាករ Jevic Filp របស់ក្លិបវិសាខា រកបាន ៩គ្រាប់
៥៖ កីឡាករ រឹង ប៊ុនហៀង របស់ក្លិបវិសាខា រកបាន ៨គ្រាប់
៦៖ កីឡាករ ម៉ាត់ នូរុណ របស់ក្លិបបឹងកេត រកបាន ៨គ្រាប់
៧៖ កីឡាករ កែវ សុខផេង របស់ក្លិបវិសាខា រកបាន ៨គ្រាប់
៨៖ កីឡាករ Marques Oliveira របស់ក្លិបណាហ្គា រកបាន ៨គ្រាប់
៩៖ កីឡាករ ណារ៉ុង កក្កដា របស់ក្លិបកងយោធពលខេមរភូមិន្ទ រកបាន ៥គ្រាប់
១០៖ កីឡាករ សៀង ចន្ធា របស់ក្លិបបឹងកេត រកបាន ៥គ្រាប់៕