(ភ្នំពេញ)៖ ធនាគារកាណាឌីយ៉ា ក.អ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានបើកដំណើរការជាផ្លូវការ សាខាទី៦៣ នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
សាខាថ្មីនេះ មានផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបរួមមាន៖
* ប្រាក់បញ្ញើ (ជាប្រាក់ដុល្លារអាមេរិក, ប្រាក់រៀល និងប្រាក់យាន់ចិន)
* ឥណទាន (ឥណទានផ្ទះ, ឥណទានយានយន្ត ឥណទានផ្ទាល់ខ្លួន)
* ឥណទានពាណិជ្ជកម្មខ្នាតធំ
* ឥណទានសម្រាប់សហគ្រាសខ្នាតតូច-មធ្យម
* ហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ/ លិខិតធានា
* សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្តូរប្រាក់ សេវាបង់ពន្ធ ប័ណ្ណឥណទាន សេវាកម្មធនាគារចល័តតាមទូរស័ព្ទដៃ, ម៉ាស៊ីនដក-ដាក់ប្រាក់ដំណើរការ ២៤ម៉ោង/១សប្តាហ៍ និងសេវាកម្មផ្សេងៗជាច្រើនទៀត។
ថ្លែងក្នុងឱកាស ការបើកប្រតិបត្តិការសាខាស្រុកត្រាំកក់ នៅថ្ងៃនេះ អ្នកស្រី សុង ខេងឡាយ ជាអគ្គនាយិការង និងជានាយិកាប្រតិបត្តិការ នៃធនាគារកាណាឌីយ៉ា បានថ្លែងថា «ថ្ងៃនេះ យើងសម្រេចបាននូវសម្ធិផលថ្មីមួយទៀត គឺការប្រកាសបើកជាផ្លូវការនូវសាខាស្រុកត្រាំកក់ ដែលស្ថិតនៅកណ្ដាលទីប្រជុំជន ឃុំអង្គតាសោម។ សាខានេះជាសាខាទី២ របស់ខេត្តតាកែវ និងជាសាខាទី៦៣ នៃធនាគារកាណាឌីយ៉ា»។
អ្នកស្រីបានឲ្យដឹងទៀតថា នាពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្ដីពាណិជ្ជកម្មអន្តរជាតិ បានផ្ដល់ពានរង្វាន់ដល់ធនាគារជា ធនាគារឆ្នើមជួយគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យមប្រចាំឆ្នាំ២០២០ (Best SME Bank in Cambodia) និងបានទទួលពានរង្វាន់ជា «Best Retail Bank» ប្រចាំកម្ពុជាឆ្នាំ២០២០ ដោយស្ថាប័ន The Asian Banker ទៀតផង។
ក្នុងនោះ អ្នកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយគាំទ្រ ពីសំណាក់អតិថិជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការខិតខំរបស់បុគ្គលិកគ្រប់រូប ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឲ្យកាណាឌីយ៉ា ទទួលបានជោគជ័យដូចសព្វថ្ងៃនេះ។
ធនាគារកាណាឌីយ៉ា ក.អ សូមស្វាគមន៍ក្រុមហ៊ុន និងអតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ចំពោះការអញ្ជើញមកកាន់សាខាថ្មីនេះ ដើម្បីធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុគ្រប់ប្រភេទ និងដើម្បីសួរនាំព័ត៌មានបន្ថែមផ្សេងៗ សូមទំនាក់ទំនង មកកាន់លេខ៖ ០៧១ ២៣៣ ៩៣៣៣។
គូសបញ្ជាក់ថា ធនាគារកាណាឌីយ៉ា ក.អ គឺជាធនាគារដ៏ធំជាងគេ គិតលើតារាងតុល្យការ (ទ្រព្យសកម្ម, ទំហំកម្ចី និងប្រាក់បញ្ញើ) នៅប្រទេសកម្ពុជា និងបានបើកដំណើរការ អស់រយៈពេល២៩ឆ្នាំមកហើយ៕