(ភ្នំពេញ)៖ ក្រុមហ៊ុនអ៉ិនធើណេសិនណេល អ៉ីហ្ស៉ី រាជ (International Easy Reach) បានចេញសេចក្តីជូនដំណឹងថា កំពុងជ្រើសរើសសិស្ស និស្សិតជាច្រើនរូប ដើម្បីទៅសិក្សានៅប្រទេសជប៉ុន ជាមួយនឹងលក្ខខណ្ឌងាយៗជាទីបំផុត។

ក្រុមហ៊ុនបានសហការជាមួយនឹងសាលា ចូតូ (JOTO Japanese School) ដែលមានទីតាំងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីទទួលសិស្ស និស្សិតកម្ពុជាទៅសិក្សា ជាមួយនឹងការបង់ថ្លៃសាលាដ៏មានតម្លៃសមរម្យ។ លើសពីនេះទៅទៀត សាលាថែមទាំងជួយរកការងារឱ្យធ្វើទៀតផង សម្រាប់សិស្សនិស្សិត ដែលមានបំណងចង់រកការងារក្រៅម៉ោង ធ្វើដើម្បីបង្កើនសមត្ថភាពភាសាជប៉ុន និងរកប្រាក់ចំណូលក្រៅពីម៉ោងសិក្សា។

ដើម្បីផ្តល់ព័ត៌មានលម្អិតដល់សិស្ស និស្សិតឱ្យកាន់តែច្បាស់លាស់ និងជាក់លាក់ ក្រុមហ៊ុនបានសហការជាមួយសាលា ដើម្បីរៀបចំសិក្ខាសាលាស្តីពី ការសិក្សា ការរស់នៅ និងការធ្វើការងារក្រៅម៉ោងនៅប្រទេសជប៉ុន។

ក្រុមហ៊ុនគូសបញ្ជាក់ផងដែរថា សិក្ខាសាលាធ្វើឡើងដោយក្រុមហ៊ុនអ៉ិនធើណេសិនណេល អ៉ីហ្ស៉ី រាជ ដែលបើកឱ្យចូលរួមដោយសេរី និងឥតគិតថ្លៃ។ អ្នកចូលរួមអាចនាំអាណាព្យបាលមកជាមួយបានផងដែរសិក្ខាសាលានឹងធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ចាប់ពីម៉ោង៣៖០០រសៀល រហូតដល់ម៉ោង ៥៖០០រសៀល។

ទំនាក់ទំនងព័ត៌មានលម្អិត៖
• លេខទូរស័ព្ទ៖ 023 900 228/ 096 634 7908/ 097 886 9144
• Email: [email protected]
• Facebook page: International Easy Reach
• ទីតាំងក្រុមហ៊ុន៖ អគារ១៤៦ ផ្លូវ១១០ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕