(ភ្នំពេញ)៖ Volvo ដែលជារថយន្តលំដាប់កំពូល របស់ប្រទេសស៊ុយអ៊ែត តែងតែត្រូវបានគេទទួលស្គាល់ កោតសរសើរពីភាពប្រណិត និងបច្ចេកវិទ្យាដ៏សម្បូរបែប។

មានវត្តមាន នៅលើទីផ្សារជិត១សតវត្សមកនេះ រថយន្ត Volvo នៅតែបន្តកេរ្តិ៍ឈ្មោះល្បីល្បាញ និងខិតខំព្យាយាមច្នៃប្រឌិត យ៉ាងសម្រិតសម្រាំង ដើម្បីបំពេញតាមតម្រូវការ របស់អតិថិជន ស័ក្ដិសមនឹងជីវិតរស់នៅទាន់សម័យថ្លៃថ្នូរ។

កាន់តែពិសេសជាងនេះទៅទៀត សម្រាប់អតិថិជនទាំងអស់ ដែលធ្វើការទិញរថយន្ត ពីក្រុមហ៊ុន Volvo ឥលូវនេះ នឹងទទួលបានកាដូប្រម៉ូសិន ដល់ទៅ១០មុខ រួមមាន៖ ការបង់រំលស់ ជាមួយអត្រាការប្រាក់ ០% ប្តូរប្រេងម៉ាស៊ីន និងសេវាជួសជុលរហូតដល់ទៅ១០ឆ្នាំ ចាក់សាំង២ឆ្នាំ ដោយឥតគិតថ្លៃ។

លើសពីនោះទៀត ផ្តល់ជូនស្លាកលេខដោយឥតគិតថ្លៃ, ផ្តល់ជូនការបង់ពន្ធផ្លូវ ធានារ៉ាប់រង ផ្លិតទឹក អាគុយ ក្នុងរយៈពេល១ឆ្នាំ ថែមជូនកម្រាលជើងរយៈពេល៥ឆ្នាំ និងកង់ឡានរយៈពេល២ឆ្នាំទៀតផង។

ប្រូម៉ូសិនដ៏អស្ចារ្យបែបនេះ គឺជាការផ្តល់ជូនដែលកម្រមានខ្លាំងណាស់ ដូច្នេះហើយសម្រាប់លោកអ្នក ដែលមានបំណងចង់ទិញរថយន្ត Volvo កុំភ្លេចរួសរាន់ ទាន់ឱកាសមិនទាន់កន្លងផុតទៅ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ៖ ០៩៥ ៧៧៧ ៤១៨ (ខ្មែរ)/ ០៩៥ ៧៧៧ ៤២៨ (អង់គ្លេស)/ ០២៤ ៩០០ ០០០ (ចិន) ឬទំព័រហ្វេសប៊ុក Volvo Cars Cambodia៕