(ប៉ារីស)៖ Strasbourg បានប្រកាសពីការរកឃើញ Covid-19 ចំនួន ៤ករណីថ្មីទៀតទៅលើកីឡាកររបស់ខ្លួន មុនពេល Ligue 1 របស់បារាំងនៅសល់មិនដល់ ៣សប្តាហ៍ទៀតទេចាប់ផ្តើមរដូវកាលថ្មីឡើងវិញ។ នេះបើយោងតាម ការចេញផ្សាយដោយគេហទំព័រកីឡា LiveScore។
បន្ថែមលើនេះ Strasbourg ក៏បានដាក់ឲ្យកីឡាកររកឃើញករណីវិជ្ជមានទាំងនោះ ឲ្យនៅដាច់ដោយឡែកពីគេផងដែរ ចំពោះផលប៉ះពាល់ទាំងនេះ ហើយក៏បានលុបការមិត្តភាពទល់នឹងក្រុម Reims នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះទៀតផង ដែលជាការប្រកួតត្រៀមរដូវកាលថ្មីឆ្នាំ២០២០-២០២១ នៅថ្ងៃទី២៣ ខែសីហាទល់នឹង Lorient ដែលជាថ្ងៃបើកឆាក Ligue 1។
វេជ្ជបណ្ឌិតក្លិប Strasbourg បានថ្លែងថា រូបលោកក៏បានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារសុខភាពបារាំងដែរ តាមរយៈអនុវត្តន៍វិធានការការពារ ដើម្បីព្យាបាលកីឡាករទាំងអស់នោះ។ ក្រុមលេងនៅលីគកំពូលបារាំងខាងលើនេះ ក៏បានជូនដំណឹងដល់កីឡាករ ៥នាក់ផ្សេងទៀតដែលបានប៉ះពាល់ជាមួយអ្នកជំងឹ Covid-19 ដើម្បីឲ្យប្រាកដថា បានឆ្លងឬក៏អត់?