(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានដល់សប្តាហ៍ទី១១ ជើងទី១ នៅថ្ងៃទី០៨-០៩ ខែសីហា ដោយមាន ១២ក្រុមចូលរួមដដែល។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០ រួមមាន៖
១៖ គិរីវង់សុខសែនជ័យ Vs ភ្នំពេញក្រោន
២៖ វិសាខា Vs អង្គរថាយហ្គឺរ
៣៖ ណាហ្គា Vs ព្រះខ័នរាជស្វាយរៀង។

សម្រាប់ឯការប្រកួតនៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០ រួមមាន៖
១៖ សូលទីឡូអង្គរ Vs អគ្គិសនីកម្ពុជា
២៖ នគរបាលជាតិ Vs អាស៊ីអឺរ៉ុប យូណាយធីត
៣៖ បឹងកេត Vs យុវជនបាទី U18។

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតពានលីគកំពូលកម្ពុជា បានឈានចូលសប្តាហ៍ទី១១ ហើយ និងមានគូពិសេសៗត្រូវប៉ះគ្នារវាងក្រុមវិសាខា ដែលបានឈរនៅចំណាត់ថ្នាក់លេខ៤ មាន១៩ពិន្ទុ ត្រូវបើកទ្វារស្វាគមន៍ក្រុមដែលមកពីសៀមរាប ក្រុមអង្គរថាយហ្គឺរ ដែលឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន ១៥ពិន្ទុនៅថ្ងៃសៅរ៍ ទី០៨ ខែសីហា នៃកីឡដ្ឋានព្រីនស៍ នាម៉ោង ១៨៖០០នាទីល្ងាច៕