(ភ្នំពេញ)៖ មហាជនទូរទៅប្រាកដជាបានដឹងពីទង្វើ ដល់សប្បុរសធម៌របស់ លោកស្រី គង់ ណាក់នីន អគ្គនាយិកាក្រុមហ៊ុន MMarcol ដែលមានរូបសម្បត្តិយ៉ាងស្រស់ស្អាត ហើយបានចូលរួមកិច្ចការជួយសង្គមជាច្រើន តាមរយៈការជួយដល់ជនក្រីក្រ ចាស់ជរាគ្មានទីពឹង និងកិច្ចការសប្បុរសជាច្រើនទៀត។

ទង្វើដល់ល្អនេះបានធ្វើអោយមហាជនកោតសរសើរលោកស្រីគ្រប់ៗគ្នា មិនត្រឹមតែមានចិត្តសប្បុរសនោះទេ ថែមទាំងអ្នកនាងមានទេពកោសល្យ ចេះច្រៀងសំឡេងពីរោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មាននោះទេ រួមជាមួយការសម្តែងបានយ៉ាងល្អទៀតផង។

សូមបញ្ជាក់ថាកាលពីចុងខែកក្កដាកន្លងទៅនេះ មានការភ្ញាក់ផ្អើលនៅតាមសារព័ត៌មាន និងបណ្តាញសង្គម ក្រោយពី លោកស្រី គង់ ណាក់នីន បានសម្រេចចំណាយថវិកាផ្ទាល់ខ្លួនជួយទៅដល់ បុរសជនជាតិអ៊ុយក្រែនម្នាក់លោក ម៉េក ស៉ីន ដែលជាជនបរទេសមានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងទុរគតគ្មានទីពឹង ដើររស់នៅអានាថាតាមដងផ្លូវ ខ្វះអាហារហូបចុក ដោយលោកស្រីបានចំណាយលុយផ្ទាល់ខ្លួនព្យាបាលជំងឺ ផ្តល់កន្លែងស្នាក់នៅ អាហាហូបចុក មើលថែទាំរហូតមានសុខភាពល្អ ហើយផ្តល់ថវិកាទិញសំបុត្រយន្តហោះ វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ ក្រោមហេតុផលថា លោកស្រីអាណិតជាពន់ពេកទៅលើជនបរទេសរូបនោះ ដែលខ្ជាត់ព្រាត់ពីប្រទេសកំណើតខ្លួន។

ដូច្នេះចង់ដឹងថាសំឡេងលោកស្រី គង់ ណាក់នីន ពីរោះដល់កម្រិតណានោះ សូមទស្សនាវិដេអូជាមួយនឹង Fresh News Plus ទាំងអស់គ្នា៖