(មែនឆេស្ទេី)៖ នៅពេលនេះក្រុមបិសាចក្រហម Manchester United របស់អង់គ្លេសបានឈានចូលវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់កម្រិតទី២ អឺរ៉ុប UEFA Europa League បន្ទាប់ពីបន្តយកឈ្នះ LASK ២-១ ក្នុងទី២ ទៀតនៅកីឡដ្ឋាន Old Trafford នៅរាត្រីពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។

តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃនេះថា កូនក្រុមរបស់លោក Ole បន្តធ្វេីបានល្អទៀតក្នុងទឹកដី ដោយដាក់តែកីឡាករឈុតទី២ ចូលលេង ដែលបានយកឈ្នះ LASK របស់អូទ្រីស ២-១ បន្ថែមលេីជ័យជម្នះ ៥-០ កាលជេីងទី១ នៃវគ្គ ១៦ក្រុម។

បិសាចក្រហមត្រូវប្រឈមមុខនឹងក្រុម FC Copenhagen នៅវគ្គ ៨ក្រុម ក្រោយក្រុមរបស់ដាណឺម៉ាកបានទម្លាក់ Istanbul Basaksehir របស់តួកគី ក្នុងលទ្ធផល ៣-០ ក្នុងជេីងទី២ ទៀត និងឈ្នះសរុប ៣-១ ទាំងពីរជេីង។

Manchester United ជាក្រុមទី១ របស់អង់គ្លេសដែលឆ្លងផុតវគ្គ ១៦ក្រុមមុនគេ ក្នុងចំណោម ៣ក្រុមរួមមាន Wolverhampton Wanderers និង Arsenal ដែលលេងនៅ Europa League រដូវកាលឆ្នាំ២០១៩-២០២០ នេះ៕