(មែនឆេស្ទេី)៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិវេលស៍ Gareth Bale ពុំមានឈ្មោះក្នុងចំណោមកីឡាករទាំង ២៤នាក់របស់ក្រុម Real Madrid សម្រាប់ការប្រកួតជើងទី២ វគ្គ ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ UFFA Champions League ទល់នឹងក្រុម Manchester City នៅរាត្រីថ្ងៃសៅរ៍ឡេីយ។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

City បានយកឈ្នះ ២-១ ក្នុងជើងទី១ នៅប្រទេសអេស្ប៉ាញកាលពីខែកុម្ភៈមុនពេលត្រូវបានផ្អាកបណ្តោះអាសន្នដោយសារជំងឺរាតត្បាត Covid-19 អស់រយៈពេលជិត ៥ខែមកនេះ។

Bale ដែលមានវ័យ ៣១ឆ្នាំធ្លាប់លេងតែ ២ ដងគត់ ក្នុងចំណោម ១១ប្រកួតរបស់ Real ចាប់តាំងពីបាល់ទាត់នៅអេស្ប៉ាញចាប់ផ្តើមឡើងវិញកាលពីខែមិថុនាដែលបានឈ្នះពាន LaLiga រួចទៅហេីយនោះ។

គួររំលឹកផងថា Bale បានចូលរួមជាមួយ Real ក្នុងការផ្ទេរបំបែកកំណត់ត្រាពិភពលោកក្នុងតម្លៃ ៨៥លានផោនពី Tottenham Hotspur កាលពីខែកញ្ញា ឆ្នាំ ២០១៣។ គាត់បានជួយក្រុមម្ចាស់ជើងឯកអេស្ប៉ាញឈ្នះជើងឯក Champions League ចំនួន ៤ដង ដោយស៊ុតបញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៤ ទៀតផង។

តែយ៉ាងណា ខ្សែប្រយុទ្ធរូបនេះទើបតែត្រូវបានដាក់ចូលលេងបាន ១៤ប្រកួតប៉ុណ្ណោះគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលឆ្នាំ២០១៩-២០៕