(អាមេរិក)៖ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនលក់ទំនិញយក្សអាមេរិក លោក Jeff Bezos ថ្មីៗនេះបានលក់ហ៊ុន ដែលមាននៅក្នុងក្រុមហ៊ុន Amazon ដោយទទួលបានលុយ ៣.១ពាន់លានដុល្លារអាមេរិក ។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Forbes នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។
យោងតាមគណៈកម្មការមូលបត្រអាមេរិកបានឱ្យដឹងថា លោក Bezos បានលក់ហ៊ុនចំនួន ១លានហ៊ុនរបស់ Amazon កាលពីថ្មីៗនេះ ដោយទទួលបាន ៣.១ពាន់ លាន ដុល្លារអាមេរិក ប៉ុន្តែកំពូលមហាសេដ្ឋីលេខ១ លើលោករូបនេះ អាចយកលុយទៅផ្ទះបានត្រឹមតែ ២.៤ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដោយសារតែ លុយបានមកពីការលក់ហ៊ុននោះត្រូវកាត់ពន្ធ។
កាលពីខែកុម្ហៈ ឆ្នាំនេះ លោក Jeff Bezos មានហ៊ុនរបស់ Amazon ចំនួន ១.៧ពាន់លានហ៊ុន ដូច្នេះហ៊ុនដែលលក់នេះគ្រាន់តែជាចំណែកហ៊ុនតូច មួយ ប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃនេះ លោក Jeff Bezos គឺជាកំពូលមហាសេដ្ឋីលេខ១ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត រហូតដល់ ១៨៩ពាន់លានដុល្លារអាមេរិក៕