(ភ្នំពេញ)៖ ខុនដូប្រណីត Sky Villa បានសម្រេចការសាងសង់ជាង ៩៥% ហើយគ្រោងនឹងប្រគល់លំនៅឋានជូនអតិថិជនយ៉ាងយូរបំផុត ត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ នេះហើយ។
អគារ ស្កាយវីឡា (Sky Villa) ជាខុនដូលំដាប់អភិជនត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ដោយបង្កប់នូវសិល្បៈស្ថាបត្យកម្មប្រកបដោយភាពទាន់សម័យ ជាមួយនឹងគុណតម្លៃយ៉ាងល្អប្រណីតមិនអាចប្រៀបផ្ទឹមបាន។
ស្កាយវីឡា ជានិមិត្តរូបនៃជីវិតរស់នៅប្រកបដោយប្រណីតភាព កិត្យានុភាព និងភាពទាន់សម័យ ដែលជាវីឡាលើវេហាដ៏ធំស្កឹមស្កៃ ស្ថិតនៅចំកណ្ដាលទីក្រុងនៃតំបន់អាស៊ី។ ចាប់ពីខ្លោងទ្វាររហូតដល់ដំបូលអគារ គ្រប់ទីតាំងត្រូវបានតុបតែងយ៉ាងស្រស់ប្រិមប្រិយ ដើម្បីស្វាគមន៍លោកអ្នកទៅកាន់ពិភពថ្មីនៃភាពខ្ពង់ខ្ពស់ និងភាពស៊ីវីល័យ។
បរិវេណទទួលភ្ញៀវ (Grand Lobby) ដ៏ធំល្វឹងល្វើយនៅជាន់ផ្ទាល់ដី ត្រូវបានតុបតែងយ៉ាងស្អាតផូផង់ អមដោយពិដានកម្ពស់១០ម៉ែត្រ។ នៅចំពីមុខច្រកចូលមានជណ្ដើរយ៉ាងសមសួនចំនួន២នៅសងខាង ដែលនាំលោកអ្នកទៅកាន់សាល Grand Ballroom ដ៏ស្រស់ឆើតឆាយនៅជាន់ឡៅតឿ ស័ក្ដិសមសម្រាប់គ្រប់កម្មវិធី មិនថាពិធីមង្គលការ ពិធីជប់លៀងខួបកំណើត និងកម្មវិធីជួបលៀងផ្សេងទៀតឡើយ។
មកដល់ជាន់ទី៣៤ និង៣៥ លោកអ្នកនឹងទទួលបានបទពិសោធថ្មី ប្លែក និងពេញលេញនៃការកម្សាន្ត និងលម្ហែកាយ ជាមួយនឹងបរិក្ខារលំដាប់ខ្ពស់ និងសម្បូរបែប។ អមដោយទេសភាពទីក្រុងដ៏ស្រស់ត្រកាល ស្កាយបារ ជាទីតាំងលម្ហែដ៏ពិសេសបំផុតសម្រាប់គូស្នេហ៍ មិត្តភក្តិ ឬ គ្រួសារ ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់នៃការក្រឡុកស្រា អាហារពិសេសៗ អមដោយបរិយាកាសដ៏រ៉ូមេនទិកបំផុត។
លោកអ្នកក៏អាចរំសាយភាពធុញថប់ផងដែរ ជាមួយនឹងភោជនីយដ្ឋាន Alfresco Dining កំដរអារម្មណ៍នៅក្នុងបន្ទប់កម្សាន្ត (Entertainment Room) ឬសម្រាកលម្ហែអារម្មណ៍នៅ Cloud Pavillion អមដោយសួនផ្កាចម្រុះនិងរុក្ខជាតិបៃតងដ៏ស្រស់សោភា។ មិនត្រឹមតែប៉ុណ្ណឹងឡើយ នៅលើអគារក៏រួមបញ្ចូលផងដែរនូវ អាងហែលទឹក ក្លិបហាត់ប្រាណ បន្ទប់ស្បារ បន្ទប់ម៉ាស្សា និងបន្ទប់អានសៀវភៅយ៉ាងស្ងប់ស្ងាត់ ដែលធានាថាជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកពោរពេញដោយខ្លឹមសារ និងគ្មានភាពនឿយណាយ។
បន្ថែមលើគុណតម្លៃនៃប្រណីតភាព ឧត្ដមភាព និងភាពទាន់សម័យ ម្ចាស់គម្រោងយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ និងសុខុមាលភាពយ៉ាងពេញលេញរបស់អ្នករស់នៅ។ តួយ៉ាងដូចជាជញ្ជាំងផ្នែកខាងក្រៅនៃអគារ ត្រូវបានស្រោបដោយរូបធាតុការពារអគ្គិភ័យ ដែលជារបាំងប្រឆាំងនឹងការឆាបឆេះបានយ៉ាងល្អបំផុត។
ចំណែកឯបង្អួចវិញ ត្រូវបានរចនាតាមបច្ចេកវិទ្យាការពារសម្លេងរំខាន ដើម្បីនាំមកនូវបរិយាកាសរស់នៅដែលមានភាពស្ងប់ស្ងាត់ ប្រកបដោយឯកជនភាព និងកាត់ផ្ដាច់ពីពិភពខាងក្រៅ។
ជាមួយគ្នានេះដែរ កញ្ចក់ព័ទ្ធជុំវិញអគារ ជាប្រភេទកញ្ចក់មានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ ដោយអនុញាតិពន្លឺធម្មជាតិចូលគ្រប់គ្រាន់ ប៉ុន្តែទប់ស្កាត់កម្ដៅព្រះអាទិត្យ ដែលធានាថាសីតុណ្ហភាពក្នុងយូនីតនីមួយៗមានភាពត្រជាក់គ្រប់ពេលវេលា។ មិនត្រឹមតែប៉ុណ្ណឹងឡើយ ដើម្បីការពារការជ្រាបទឹកចូលមកផ្នែកខាងក្នុងយូនីត ផ្ទៃនៃដំបូល បន្ទប់ទឹក ផ្នែកខាងក្រៅនៃជញ្ជាំង និងស៊ុមបង្អួច ត្រូវបានការពារដោយរូបធាតុ Polyurethane (PU)។
ក្រៅពីនេះ ដើម្បីផ្តល់ជូនភាពងាយស្រួល សុវត្ថិភាព និងបទពិសោធរស់នៅដ៏ប្រណីត ស្កាយវីឡា ផ្តល់ជូននូវការបម្រើសេវាប្រចាំថ្ងៃយ៉ាងពេញលេញ ដូចជា សេវារៀបចំមធ្យោបាយធ្វើដំណើរ សេវាបោសសម្អាត សេវាបោកអ៊ុត សេវាដើរទិញឥវ៉ាន់ សេវារៀបចំកម្មវិធី និងសេវាកម្មជាច្រើនទៀតតាមតម្រូវការជាក់ស្ដែងរបស់អ្នករស់នៅ។
ខុនដូភ្លោះនេះត្រូវបានបំពាក់ដោយកាមេរ៉ាសុវត្ថិភាពដ៏ទំនើប សន្ដិសុខការពារ ២៤ម៉ោង ព្រមទាំងចំណតរថយន្តក្រោមដីចំនួន ៤ជាន់។ ហើយអ្វីដែលពិសេសបំផុតនោះគឺ នៅគ្រប់យូនីតទាំងអស់សុទ្ធសឹងតែបំពាក់ដោយជណ្តើរសុវត្ថិភាពរៀងខ្លួន អមដោយជណ្តើរសុវត្ថិភាពរួមមួយទៀត នៅគ្រប់ជាន់ទាំងអស់។
អគារ ស្កាយវីឡា មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសាធារណរដ្ឋប៉ូឡូញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជាប់នឹងរបងខាងត្បូងនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ស្កាយវីឡា ជាគម្រោងបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន GreatView Investment Pte Ltd. និង ក្រុមហ៊ុន MCC Land ដែលមានមូលដ្ឋាននៅក្នុងប្រទេសសឹង្ហបុរី ដូចគ្នា។ អគារភ្លោះកម្ពស់ ៣៥ ជាន់នេះ ត្រូវបានរចនាឡើងដោយស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ដែលធ្លាប់មានស្នាដៃរចនាម៉ូដ អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង អគារ Chung Tai Chan Monastery ជាដើម។
ស្កាយវីឡា មានខុនដូសរុបចំនួន ២៥៦យូនីត ចាប់ពីបន្ទប់គេង២ ដល់ បន្ទប់គេង៣ និងទំហំចាប់ពី ២៧២ ដល់ ៥០៩ ម៉ែត្រការ៉េ។ គម្រោងនេះបានសម្រេចការសាងសង់ជាង ៩៥% ហើយគ្រោងនឹងប្រគល់លំនៅឋានជូនអតិថិជនយ៉ាងយូរបំផុត ត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ នេះហើយ។ មកទល់សព្វថ្ងៃ យូនីតនៃគម្រោងស្កាយវីឡា លក់អស់ជាង ៦៦% ដោយយូនីតមានតម្លៃចាប់ផ្ដើមចាប់ពី ២,៦០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ 092 92 1000 ឬ [email protected]។ ប្រភព៖ https://www.realestate.com.kh/km/news/sky-villa-ready-for-move-in-november/