(អាមេរិក) ៖ ខណៈដែល Microsoft កំពុងចរចាទិញកម្មវិធី TikTok និងរយៈពេលនៃការចរចាត្រូវបានកំណត់ដោយលោកដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិកនោះ ស្រាប់តែនៅពេលនេះ Facebook បានដាក់ចេញនូវមុខងារថ្មីសម្រាប់បណ្ដាញសង្គម Instagram ដែលត្រូវបានគេមើលឃើញ​ថា វាដូចគ្នាទៅនឹង TikTok តែម្ដង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា មុខងារថ្មីដែល Facebook ទើបដាក់ឱ្យប្រើ​នៅ​លើ Instagram នោះមានឈ្មោះថា «Reels» ដោយមុខងារនេះត្រូវបានដាក់ឱ្យប្រើនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសចំនួន ៥០ទៀតនៅលើ​ពិភពលោក ជាពិសេសគឺវាដូចគ្នាតែម្ដងទៅនឹងកម្មវិធី TikTok។

បើតាមការបញ្ជាក់ពី Facebook បានឱ្យដឹងថា មុខងារនេះត្រូវបានដាក់សាកល្បងប្រើយូរណាស់មកហើយ ប៉ុន្តែត្រូវបានផ្អាកវិញដោយសារតែ​បញ្ហា​​ប្រឈមមួយចំនួនហើយនៅពេលនេះ​ ទើបតែសម្រេចដាក់ប្រើជាផ្លូវការតែម្ដង។

គួរបញ្ជាក់ផងដែរថា TikTok កំពុងតែប្រឈមនឹងបញ្ហាច្រើនមុខ ជាពិសេសបើសិនជាមិនលក់ឱ្យ Microsoft អាចត្រូវហាមឃាត់នៅសហរដ្ឋអាមេរិក តែ​បើមិនលក់ ត្រូវបានគេចោទប្រកាន់ថា ជាក្រុមហ៊ុនមួយដែលស្ថិតក្រោមការគ្រប់គ្រង ឬបង្គាប់បញ្ជារបស់រដ្ឋាភិបាលចិន៕