(អាមេរិក)៖ ក្រុមហ៊ុន Microsoft ត្រូវបានគេរាយការណ៍មកថា មានមហិច្ឆតាខ្ពស់ក្នុងការទិញយកកម្មវិធីកម្សាន្ត TikTok ព្រោះមិនមែនទិញយកតែអាជីវកម្មដែលកំពុងមាននៅអាមេរិក និងអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងចង់បានអាជីវកម្មរបស់ TikTok ទាំងមូល។
យោងតាមប្រភពជាច្រើនបានរាយការណ៍ប្រាប់សារព័ត៌មាន Financial Times នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ថា ក្រុមហ៊ុន Microsoft មានបំណងទិញយកអាជីវកម្មរបស់ TikTok ទាំងអស់ មិនថាអាជីវកម្មដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌា និងនៅអឺរ៉ុបនោះទេ។
ព័ត៌មាននេះត្រូវបានលេចឡើងបន្ទាប់ពីរដ្ឋាភិបាលអាមេរិក ជាពិសេសគឺលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានកំណត់ពេល ៤៥ថ្ងៃ ឱ្យ Microsoft ចរចាទិញយក TikTok ពីក្រុមហ៊ុនចិន ByteDance បើមិនដូច្នេះទេ លោកនឹងចុះហត្ថលេខាលើច្បាប់ហាមឃាត់កម្មវិធី TikTok នៅសហរដ្ឋអាមេរិក៕