(អាមេរិក)៖ ក្រុមហ៊ុនធនាគារដ៏ធំមួយរបស់អាមេរិក Capital One Financial Corp នឹងបង់ប្រាក់ពិន័យ ៨០លានដុល្លារអាមេរិក ដល់និយ័តករធនាគា បន្ទាប់ពីធនគារមួយនេះ (Capital One) បានធ្វើឱ្យបែកធ្លាយទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។
ការិយាល័យអ្នកត្រួតពិនិត្យរូបិយប័ណ្ណអាមេរិក (OCC) បានប្រកាសឱ្យដឹងថា ដោយសារតែមើលឃើញពីកំហុសបច្ចេកវិទ្យា និងធ្ងន់ធ្ងររបស់ធនាគារ Capital One ទើប OCC សម្រេចផាកពិន័យជាទឹកប្រាក់ចំនួន ៨០លានដុល្លារអាមេរិក។
តំណាងធនាគារ Capital One បានឱ្យដឹង ក្នុងមានជាអ្នកវិនិយោគ ផ្ដល់សេវាកម្មហិរញ្ញវត្ថុ ការរក្សាការពារទិន្នន័យអ្នកប្រើគឺជារឿងសំខាន់បំផុត ហើយកំហុសឆ្លងដែលមានកើនកាលពីឆ្នាំមុន វាជាកំហុសបច្ចេកទេសមួយដ៏ធ្ងន់ធ្ងរ ហើយវាក៏ជាបទពិសោធន៍មួយផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៩ ទិន្នន័យអ្នកប្រើប្រមាណ ១០០លាននាក់នៅអាមេរិក និង ៦លាននាក់នៅកាណាដា ត្រូវបានបែកធ្លាយដល់ដៃ Hacker មួយរូប ដែលត្រូវបានគេសង្ស័យថា ជាអតីតបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន Amazon ផ្នែកផ្ដល់សេវាកម្ម Cloud (Amazon Web Services)៕