(អាល្លឺម៉ង់)៖ កាលពីដើមឡើយ អាដុលហ្វ៍ ហ៉ីទ្លែរ បរិភោគតែអាហារបួស មិនហ៊ានសម្លាប់ជីវិតសត្វនោះឡើយ ដោយរូបលោកជាអ្នកប្រតិបត្តិតាមសាសនាដ៏ខ្ជាប់ខ្ជួនម្នាក់ ប៉ុន្តែនៅពេលស្រវឹងនឹងអំណាច ប្រកាន់ឆន្ទៈជាតិនិយមជ្រុល បែរជាបណ្ដាលឱ្យមនុស្សរាប់លាននាក់ស្លាប់ក្រោមកណ្ដាប់ដៃរបស់លោកទៅវិញ ពិសេសគឺជនជាតិជ្វីហ្វ ដែលត្រូវលោកបញ្ជាឲ្យសម្លាប់អស់ជាង៦លាននាក់។

តើហេតុអ្វីបានជា ហ៉ីទ្លែរ ចងគំនុំស្អប់ខ្ពើមលើជនជាតិជ្វីហ្វខ្លាំងសម្បើមម្ល៉េះ? ដូច្នេះហើយទើប Fresh News Plus សូមលើកបង្ហាញនូវឫសគល់ដើមចមសំខាន់ៗ ដែលនៅពីក្រោយអំពើដ៏ឃោរឃៅនេះ។

កាលនៅវ័យសិក្សាយុវជន ហ៉ីទ្លែរ មានចំណង់ចំណូលចិត្តលើមុខវិជ្ជាសិល្បៈ ប៉ុន្តែគ្រឹះស្ថានសិក្សានៅទីក្រុងវ្យែន ប្រទេសអូទ្រីស មិនព្រមទទួលយកគាត់ឱ្យចូលរៀនឡើយ ជាហេតុបណ្ដាលឱ្យ ហ៉ីទ្លែរ កើតក្ដីអាម៉ាសយ៉ាងខ្លាំង។

ក្រោយពីបរាជ័យលើវិស័យសិក្សាធិការនេះ ជីវិតរបស់ ហ៉ីទ្លែរ បានស្គាល់នូវភាពតែលតោលគ្មានទីដៅអស់រយៈពេល៦ឆ្នាំ ដោយគាត់បានទៅស្នាក់អាស្រ័យនៅផ្ទះជួលមួយ ដែលមានម្ចាស់ជាជនជាតិជ្វីហ្វ មានចរិតក្អេងក្អាង ចូលចិត្តមាក់ងាយអ្នកដទៃ។ នៅទីក្រុងវ្យែននេះគឺសម្បូរទៅដោយជនអម្បូរជ្វីហ្វណាស់ ខណៈ ហ៉ីទ្លែរ ខ្លួនឯង តែងត្រូវគេមាក់ងាយមើលថោកជារឿយៗ។ នេះហើយជាក្ដីឈឺចាប់ និងជាមូលហេតុធំមួយរបស់ ហ៉ីទ្លែរ ទៅលើជនជាតិជ្វីហ្វ។

មូលហេតុមួយទៀត នៅប្រទេសអាល្លឺម៉ង់-អូទ្រីស ជនជាតិជ្វីហ្វភាគច្រើនជាអ្នកមានទ្រព្យសម្បត្តិស្តុកស្ដម្ភ ជាអ្នកគ្រប់គ្រងក្ដោបក្ដាប់សេដ្ឋកិច្ចមួយភាគធំក្នុងសង្គម ខណៈជនជាតិម្ចាស់ស្រុក បែរជាក្រីក្រតោកយាកត្រដាបត្រដួសទៅវិញ។ ហ៉ីទ្លែរ និងជនរួមជាតិអាល្លឺម៉ង់-អូទ្រីសដទៃទៀត បានរងនូវការមាក់ងាយមើលថោកជារឿយៗពីសំណាក់ជនជាតិជ្វីហ្វ។ នេះគឺជាដំបៅក្នុងចិត្តដ៏ធំមួយដែររបស់ ហ៉ីទ្លែរ ដែលរងការឈឺចាប់ក្រោមទង្វើរបស់ជនអម្បូរជ្វីហ្វអន្តោប្រវេសន៍។

ក្រៅពីនេះក៏មានរឿងដ៏សែនខ្លោចផ្សារខ្លាំងជាងនេះដែរ ពាក់ព័ន្ធជាមួយនឹងម្ដាយរបស់ ហ៉ីទ្លែរ ដែលមានជំងឺមហារីកសុដន់។ គាត់បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ដោយសារតែការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យជាជនជាតិជ្វីហ្វទៀត។ មរណភាពរបស់ម្ដាយ ហ៉ីទ្លែរ បានធ្វើកំហឹងចងគំនុំរបស់យុវជនរូបនេះ កាន់តែពុះកញ្ជ្រោលខ្លាំងឡើងចំពោះជនអម្បូរជ្វីហ្វទាំងឡាយ។

នៅពេល ហ៉ីទ្លែរ បានឡើងធ្វើជាមេដឹកនាំនៅប្រទេសអាល្លឺម៉ង់ ការសងសឹកចំពោះជនជាតិជ្វីហ្វក៏កើតមានជាបណ្ដើរៗ ដោយជនជាតិជ្វីហ្វទាំងឡាយត្រូវបានគេបណ្ដេញចេញពីផ្ទះសម្បែង ផ្លាស់ទៅរស់នៅក្នុងជំរំជនភៀសខ្លួនរួម រឹបអូសយកមុខរបរទៅឱ្យជនជាតិអាល្លឺម៉ង់។ ហាងលក់ទំនិញរបស់ជនជាតិជ្វីហ្វ ត្រូវបានជនជាតិម្ចាស់ស្រុកដុតបំផ្លាញខ្ទេចគ្មានសល់។ ទាហាន និងជនស៉ីវិលអាល្លឺម៉ង់មានសិទ្ធិវាយដំ ចាប់រំលោភ ឬអាចសម្លាប់ជនជាតិជ្វីហ្វបានតាមចិត្ត ដោយគ្មានការល្មើសច្បាប់អ្វីឡើយ។

សង្គ្រាមលោកលើកទី២ ក៏បានផ្ទុះឡើងចាប់ពីព្រំដែនប្រទេសអាល្លឺម៉ង់-ប៉ូឡូញ និងបន្តរាលដាលស្ទើរពាសពេញទ្វីបអឺរ៉ុប។ ហ៉ឺទ្លែរ បានដាក់បញ្ជាឱ្យចាប់ជនជាតិជ្វីហ្វទាំងឡាយបញ្ជូនទៅកន្លែងឃុំឃាំង និងបង្ខំឱ្យធ្វើការជាទម្ងន់ប្រៀបបីដូចជាទាសករ ប្រសិនជ្វីហ្វណារឹងទទឹង ឬតមាត់តកតែបន្តិចក្ដី គឺត្រូវសម្លាប់ចោលភ្លាមៗនៅនឹងមុខតែម្ដង។

ក្នុងពេលដឹកនាំកងទ័ពចូលឈ្លានពានប្រទេសដទៃនៅអឺរ៉ុបនោះ ហ៉ីទ្លែរ បានបញ្ជាឱ្យសម្លាប់ជនជាតិជ្វីហ្វចោលទាំងអស់ ហើយថែមទាំងមានការលើកទឹកចិត្តដល់ទាហាន ដែលសម្លាប់ជនជាតិជ្វីហ្វបានច្រើននាក់ថែមទៀតផង។

សូមជម្រាបថា ក្នុងសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥) ជនជាតិជ្វីហ្វប្រមាណជាង ៦លាននាក់ ត្រូវបានគេសម្លាប់នៅពាសពេញទ្វីបអឺរ៉ុប ពិសេសគឺនៅប្រទេសអាល្លឺម៉ង់នេះតែម្ដង៕