(មែនឆេស្ទេី)៖ ក្រុមបាល់ទាត់ Manchester City បានបញ្ចប់ការងារដែលពួកគេបានចាប់ផ្តើមកាលពីខែកុម្ភៈដោយទទួលបានជ័យជំនះលើ Real Madrid ២-១ យប់មិញនេះ ដើម្បីឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃក្របខណ្ឌអឺរ៉ុប UEFA Champions League រដូវកាលនេះ។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

បច្ចុប្បន្នក្រុមរបស់លោក Pep Guardiola នឹងត្រូវប្រឈមមុខនឹងក្រុម Lyon របស់បារាំង បន្ទាប់ពីទម្លាក់ក្រុមរបស់លោក Zinedine Zidane ជាលើកដំបូងពី Champions League ក្នុងលទ្ធផលឈ្នះ ៤-២ ទាំងពីរជេីង។

វាជាជ័យជម្នះមួយដែលក្រុមអង់គ្លេស Man City បានបំពេញបានយ៉ាងពេញលេញនៅពេលដែលការប្រកួតយ៉ាងស្វិតស្វាញរបស់ពួកគេបានបង្ខំឲ្យ Real បង្កេីតកំហុសជាច្រើនដោយខ្សែការពារ Raphael Varane ដែលមិនអាចទប់ទល់នឹងការសម្រុករបស់កីឡាករ Gabriel Jesus និង Raheem Sterling បានឡើយ។

ក្នុងជំនួបដ៏ស្វិតស្វាញនោះ Sterling ជាអ្នករកគ្រាប់ទី១ នៅនាទីទី៩ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Gabriel Jesus មុនពេល Karim Benzema រកគ្រាប់តាមស្មេីនៅនាទី២៨ មុនពេល Jesus រកបានគ្រាប់ជ័យជម្នះនៅនាទី៦៨។

ទោះបីជាយ៉ាងណា Man City របស់អង់គ្លេសបានបង្កើតឱកាសល្អជាងមុនក្នុងការបង្ហាញទម្រង់លេងដ៏ល្អបំផុត ខណៈដែល Real បានអវត្តមានខ្សែការពារកណ្តាលដ៏សំខាន់ Sergio Ramos ដែលត្រូវបានព្យួរ បន្ទាប់ពីត្រូវបានបណ្តេញចេញកាលពីជើងទី១ ដោយសារកាតក្រហមនោះ៕