(ស្វាយរៀង)៖​ នៅក្នុងសប្តាហ៍នេះ ថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២០ មានការប្រកួតចំនួន០៤គូ ថ្ងៃសៅរ៍មានចំនួន​៣ប្រកួត និងថ្ងៃអាទិត្យមាន​១ប្រកួត។

ថ្ងៃសៅរ៍ ទី៨ ខែសីហា​ឆ្នាំ២០២០
ក្រុមសសយក ស្រុកចន្ទ្រា VS UNITED SEZ ម៉ោង៨៖០០នាទីព្រឹក
ក្រុម Panda Fc VS ភូមិហ៊ីង ម៉ោង២៖០០នាទីរសៀល
ក្រុម យុវជនសាមគ្គី VS សសយក ក្រុងស្វាយរៀង ម៉ោង៤៖០០នាទីល្ងាច។

ថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២០
ក្រុម កាំភ្លើងធំស្កាយ VS ក្រុម Sky Sport FT ម៉ោង៨៖០០នាទីព្រឹក

សូមបញ្ជាក់ថា ការចាប់ផ្តើមដំណើរការប្រកួតពានរង្វាន់ស្វាយរៀងខាប់ ឆ្នាំ២០២០ ឡើងវិញនេះ គឺក្រោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលឲ្យការប្រកួតកីឡាដំណើរការជាជំហានៗ​ដោយការប្រកួតស្វាយរៀងខាប់ ត្រូវអនុវត្តន៍តាមនីតិវិធីការពារសុវត្ថិភាពពីជំងឺកូវីដ១៩ដូចជា ការរក្សាគំលាត ការវាស់កំដៅ និងបាញ់អាល់កុល​។

ចំពោះកីឡាករ និងមន្ត្រីពាក់ព័ន្ធទាំងអស់ មុនចូលបរិវេណទីលានប្រកួត​មិនអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនា ហើយនៅក្នុងបរិវេណទីលានប្រកួតមិនឲ្យមានមនុស្សលើសពី៨០នាក់ឡេីយ។

គួរំលឹងផងដែរថា ពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន៥រដូវកាល ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ ការរៀបចំពានរង្វាន់ស្វាយរៀងខាប់នេះឡើង ក្នុងគោលបំណងបង្កើតឲ្យមានសកម្មភាពកីឡាដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត មានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕