(ភ្នំពេញ)៖ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងលោក ហ៊ីង បញ្ញារិទ្ធជាស្វាមី បានបើកសម្ពោធផលិតផលគ្រឿងសំអាងម៉ាក NUNA ថ្មីបន្ថែម១ទៀត ក្រោយជោគជ័យខ្លាំង លើការផលិតផលម៉ាក NNP នៅកម្ពុជា។ ពិធីបើកសម្ពោធក្រុមហ៊ុនលក់គ្រឿងសំអាង ម៉ាកឈ្មោះថា NUNA ជាផ្លូវការ បានរៀបចំធ្វើឡើងនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នៅព្រីមៀ សែនសុខ រាជធានីភ្នំពេញ។

លោកស្រី ទ្រី ដាណា បានឲ្យដឹងថា ផលិតផលគ្រឿងសំអាងម៉ាក NUNA មិនខុសគ្នាទៅនឹងផលិតផលម៉ាក NNP នោះទេ គឺជាការលក់នូវគ្រឿងសំអាង តាំងពីចុងជើង រហូតដល់ចុងសក់នេះ ។ លោកស្រី បន្តថា ដោយការសំលឹងឃើញពីតម្រូវការតាមទីផ្សារ នៅក្នុងប្រទេសកម្ពុជា គឺអ្នកណា អ្នកណា ក៏គាត់ចង់បានសម្រស់ស្រស់ស្អាត ដូចនេះ ថៅកែស្រី ទ្រីដាណា ក៏សម្រេចចិត្តបើកលក់ផលិតផលគ្រឿងសំអាងម៉ាក NUNA មួយបន្ថែមទៀត ទាំងដែលផលិតផលម៉ាក NNP កំពុងទទួលបានការគាំទ្រច្រើនពីប្រជាជនកម្ពុជា។

ឆ្លើយនឹងសំណួរបស់អ្នកសារព័ត៌មានថា តើអាចជាប្រឈមនឹងការលក់មិនដាច់ដែរទេចំពោះផលិតផលគ្រឿងសំអាងម៉ាក NUNA ដោយសារតែផលិតផលម៉ាក NNP និងម៉ាក NUNA សុទ្ធតែជាផលិតផលគ្រឿងសំអាងដូចគ្នា? លោកស្រី ទ្រីដាណា បានអះអាងថា ជាការពិតបើទោះបីជាផលិតផលម៉ាក NNP និងម៉ាក NUNA សុទ្ធតែជាផលិតផលគ្រឿងសំអាងដូចគ្នា ប៉ុន្តែគុណភាព ល្អដូចគ្នា និងតម្លៃសមរម្យដូចគ្នា ដែលអាចធ្វើឲ្យបងប្អូនទិញយកទៅប្រើប្រាស់បានដូចគ្នា។ លោកស្រី ថាម្យ៉ាងផលិតផលម៉ាកទាំង២នេះ គឺបានកំណត់តម្លៃលក់ ដូចនេះ ទាំងតំណាងប្រេន និងតំណាងដេប៉ូ តំណាងចែកចាយ មិនអាចដាក់លក់តាមចិត្ត ដែលអាចធ្វើឲ្យខូចតំលៃទីផ្សារបាននោះទេ។

សហគ្រិនស្រ្តីរូបនេះ បានបន្ថែមទៀតថា ផលិតផលម៉ាក NNP គឺមានទីផ្សារចង្អៀតរួចស្រេចហើយ ទាំងអ្នកលក់ និងអ្នកទិញ ហើយការបើកម៉ាក NUNA នេះ គឺដើម្បីចែករំលែកអ្នកលក់ និងអ្នកទិញឲ្យកាន់តែច្រើនបន្ថែមទៀត។ ហើយមិនត្រឹមតែការបើកម៉ាក NUNA នោះទេ នៅមានម៉ាកថ្មីមួយទៀត ដែលគ្រោងសម្ពោធនៅពេលដ៏ខ្លីខាងមុខនេះទៀត នោះគឺម៉ាក CTM។

ម្ចាស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី បានបញ្ជាក់ទៀតថា ការបើកម៉ាកថ្មីនេះ គឺដើម្បីជាការផ្តល់ឱកាស និងផ្តល់ពីបទពិសោធន៍ល្អៗ ដល់ក្រុមតំណាងចែកចាយ និងតំណាងដេប៉ូ ឲ្យចេះធ្វើអាជីវកម្ម ឲ្យជោគជ័យប្រែក្លាយពួកគាត់ជាស្រ្តីមេផ្ទះ មកក្លាយជា សហគ្រិនវ័យក្មេង ដែលទទួលបានជោគជ័យក្នុងអាជីវកម្មផងដែរ។

លោកស្រី មាស សុវណ្ណរតនា ដែលមានសិទ្ធផ្តាច់មុខចែកចាយម៉ាក NUNA បានឲ្យដឹងទៀត «ការសម្រេចចិត្តបោះទុនរាប់ម៉ឺនដុល្លារជាមួយក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី ចែកចាយផ្តាច់មុខ ម៉ាក NUNA នៅកម្ពុជានាពេលនេះ ដោយសារតែលោកស្រី ជឿជាក់លើគុណភាពផលិតផលម៉ាក NUNA ។ លោកស្រីបន្តថា ផលិតផលម៉ាក NUNA ទាំងអស់ គឺមានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា និងថៃ ដោយមានការត្រួតពិនិត្យគុណភាពបានច្បាស់លាស់ ធានាថាផលិតផលសុទ្ធ មិនក្លែងក្លាយនោះទេ។

សហគ្រិនវ័យមិនដល់៣០ឆ្នាំរូបនេះ បានបន្ថែមទៀតថា ក្រៅពីការជឿជាក់លើគុណភាព និងភាពស្របច្បាប់របស់ផលិតផលម៉ាក NUNA ហើយនោះ លោកស្រី មាស សុវណ្ណរតនា ក៏បានសំលឹងឃើញពីទីផ្សារ ក្នុងការចែកចាយដូចគ្នា។ លោកស្រី ថា បច្ចុប្បន្ននេះ ផលិតផលម៉ាក NUNA កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋខ្មែរ មិនថានៅទីក្រុង ឬនៅតាមជនបទ។ ចំណែក តំណាងចែកចាយ និងតំណាងដេប៉ូ ក៏មានច្រើនមិនចាញ់ផលិតផលម៉ាក NNP ឡើយ។

លោកស្រី មាស សុវណ្ណរតនា បានបង្ហាញការរំពឹងខ្ពស់ថា ក្រោយបើកសម្ពោធផលិតផលម៉ាក NUNA រួច សន្ទុះនៃការលក់ និងការគាំទ្រម៉ាកមួយនេះ នឹងកាន់តែកើនឡើងថែមទៀត ក្រោមការដឹកនៃរបស់ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និង លោក ហ៊ីង បញ្ញារិទ្ធ៕