(បាសេឡូណា)៖ ក្រុមម្ចាស់ផ្ទះ FC Barcelona របស់លោក Quique Setien បានកក់អីនៃវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ជាមួយ Bayern Munich របស់អាល្លឺម៉ង់ ក្រោយទម្លាក់គូប្រជែង Napoli និងតោខៀវ Chelsea ត្រឹមវគ្គ ១៦ក្រុមយប់មិញដូចគ្នា។
Barcelona រកបាន ៣គ្រាប់តាមរយៈកីឡាករ Clement Lenglet, Lionel Messi និង Luis Suarez ក្នុងតង់ទី១ កំឡុងពេលនោះ Messi មុនពេល Lorenzo Insigne វាយបកដោយបាល់ប៉េណាល់ទីឲ្យ Napoli តែ ១គ្រាប់នៅនាទី៤៥ ជាមួយលេងស្មេីគ្នា ១-១ កាលពីជេីងទី១ នៅទឹកដីអ៉ីតាលី។
សម្រាប់ Bayern Munich ដែលត្រូវជួប Barcelona ក្នុងវគ្គ ១/៤ នៃពានរង្វាន់ Champions League ក៏ទទួលជ័យជម្នះ ៤-១ លើក្រុម Chelsea ក្នុងជេីងទី២ ទៀតដែរ ដោយឈ្នះ ៧-១ សរុបលទ្ធផលទាំង២ជេីង។
ដោយបានបង្កើតការនាំមុខក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Stamford Bridge កាលពីខែកុម្ភះនោះ ក្រុម Bayern បានបន្តធ្វេីបានល្អទៀតនៅកីឡដ្ឋាន Allianz Arena នៅរាត្រីថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០។
ក្រុមភ្ញៀវតោខៀវ Chelsea បានទាត់បាល់បញ្ចូលទី ២-១ វិញដោយកីឡាករ Tammy Abraham បន្ទាប់ពីមានកំហុសដ៏កម្រមួយដោយអ្នកចាំទី Manuel Neuer របស់ Bayern នៅមុនពេលចប់តង់ទី១៕