(ភ្នំពេញ)៖ គតិបណ្ឌិតទាំង៥ ប្រចាំថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ Fresh News Plus សូមលើកបង្ហាញពីគតិបណ្ឌិតល្បីៗមកបង្ហាញជូនទស្សនិកជន សម្រាប់ជាចំណេះដឹងថ្មីក្នុងថ្ងៃចុងសប្ដាហ៍។
គតិបណ្ឌិតទាំង៥នោះ រួមមាន៖
១៖ មើលឱ្យច្រើន គិតឱ្យច្រើន កុំបានតែនិយាយច្រើន (ស៉ឺម៉ា អ៉ី)។
២៖ មនុស្សឆ្លាតបំភ្លេចពាក្យមាក់ងាយ មនុស្សរមិលគុណបំភ្លេចគុណប្រយោជន៍ដែលខ្លួនធ្លាប់ទទួលបាន (សុភាសិតចិន)។
៣៖ ទោះបីជាអ្នកចេះដល់មួយពាន់ក៏ដោយ តែអ្នកក៏ត្រូវសួរទៅកាន់អ្នកដែលចេះតែម្យ៉ាងដែរ (សុភាសិតតួកគី)។
៤៖ សៀវភៅអាន គឺជាឱសថសម្រាប់ព្យាបាលវិញ្ញាណ (សុភាសិតអេហ្ស៉ីប)។
៥៖ អ្នកដែលចង់រៀន ទោះទៅដល់ទីណាក៏មានគ្រូដែរ (សុភាសិតអាល្លឺម៉ង់)៕