(ភ្នំពេញ)៖ លទ្ធផលសរុបការប្រកួតសប្តាហ៍ទី១១ ក្នុងព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២០ របស់ក្រុមទាំង១២។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០ រួមមាន៖
១៖ គិរីវង់សុខសែនជ័យ ០-៦ ភ្នំពេញក្រោន
២៖ វិសាខា ៣-១ អង្គរថាយហ្គឺរ
៣៖ ណាហ្គា ០-២ ព្រះខ័នរាជស្វាយរៀង។

សម្រាប់ឯការប្រកួតនៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០ រួមមាន៖
១៖ សូលទីឡូអង្គរ ២-៣ អគ្គិសនីកម្ពុជា
២៖ នគរបាលជាតិ ៣-២ អាស៊ីអឺរ៉ុប យូណាយធីត
៣៖ បឹងកេត ៦-១ យុវជនបាទី U18។

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី១១ ក្រុមបឹងកេតបានឡើងមកឈរនៅចំណាត់ថ្នាក់២វិញ ដោយមាន២៦ពិន្ទុ បន្ទាប់ពីបានយកឈ្នះក្រុមភ្ញៀវ យុវជនបាទី ក្នុងលទ្ធផល ៦-១៕