(លីស្បោន)៖ ក្រុមបាល់ទាត់ Atletico Madrid បានរាយការណ៍ថា មានបុគ្គលពីរនាក់របស់ក្លិបបានធ្វើតេស្តវិជ្ជមានចំពោះមេរោគឆ្លង Covid-19 មុនពេលការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League ទល់នឹងក្រុម RB Leipzig នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់នាសប្តាហ៍នេះ។
ក្លិបអេស្ប៉ាញខាងលេីនេះបានបញ្ជាក់ថា បុគ្គលដែលមិនបញ្ចេញឈ្មោះទាំងនោះ កំពុងនៅដាច់ឆ្ងាយពីគេនៅឯផ្ទះផងដែរ។ នបេីតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។
ករណីវិជ្ជមាននេះដែរ ត្រូវបានរកឃើញ បន្ទាប់ពីកីឡាករក្រុមទី១ និងបុគ្គលិកក្លិបមុនពេលធ្វើដំណើរទៅទីក្រុងលីស្បោន ដែលត្រូវបានធ្វើតេស្តនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃសៅរ៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ Atletico បានឲ្យដឹងថា បញ្ហានេះបានជំរុញឲ្យមានការផ្លាស់ប្តូរកាលវិភាគបណ្តុះបណ្តាលនៅក្នុងរចនាសម្ព័ន្ធ និងការអភិវឌ្ឍនៃការធ្វើដំណើរ និងការស្នាក់នៅក្នុងរដ្ឋធានីព័រទុយហ្គាល់។
ដោយសារតែការរីករាលដាលនៃជំងឺឆ្លងនេះ ទេីប Champions League នឹងប្រកួតបញ្ចប់រដូវកាលនេះជាមួយនឹងការប្រកួត វគ្គ៨ចុងក្រោយ' នៅទីក្រុងលីស្បោនដោយធ្វេីឡេីងតែ ១ជើងតែតែប៉ុណ្ណោះលេងបិទទ្វារកីឡដ្ឋានទៀតផង៕