(បរទេស)៖ ម្ចាស់រោងកុនមួយកន្លែងនៅប្រទេសបាំង គឺលោក Gerard Lemoine បានបញ្ចេញកំហឹង វាយផ្ទាំងផ្សព្វផ្សាយរឿង «Mulan» ខ្ទេចខ្ទីតែម្តង បន្ទាប់ពីខកចិត្តចំពោះសេចក្តីសម្រេចរបស់ក្រុមហ៊ុន Disney ដែលមិនធ្វើការចាក់បញ្ចាំងខ្សែភាពយន្ត «Mulan» នៅតាមរោងកុននានាទូទាំងពិភពលោក ដោយបង្វែរមកផ្សាយផ្សាយពីក្រុមហ៊ុនធំវិញម្តង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
ជាការកត់សម្គាល់ អ្នកគាំទ្របានទន្ទឹងរងចាំយ៉ាងអន្ទះសារ ក្នុងការទស្សនារឿង «Mulan» តែយ៉ាងណា ពួកគេបែរជាទទួលការខកចិត្តវិញ បន្ទាប់ពីក្រុមហ៊ុន Disney បានប្រកាសនាពេលថ្មីៗនេះថា រឿងនេះនឹងមិនធ្វើការចាំងបញ្ចាំងតាមរោងកុននៅបណ្តាប្រទេសនានានោះទេ ដោយសារតែភាពមិនច្បាស់លាស់នៃការបរិច្ឆេទបើករោងកុនឡើងវិញ នៅបណ្តាប្រទេសនានាជុំវិញពិភពលោក ដោយសារជំងឺកូវីដ១៩ ខណៈក្រុមហ៊ុន Disney ធ្វើការចាក់បញ្ចាំងរឿងនេះចេញពីក្រុមហ៊ុនធំតែម្តង។
ទន្ទឹមគ្នានេះ ម្ចាស់រោងកុនមួយកន្លែងនៅបារាំង គឺលោក Gerard Lemoine បានសម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះការសម្រេចបែបនេះរបស់ក្រុមហ៊ុន Disney។ តាមរយៈវីដេអូមួយ ដែលបានបង្ហោះលើបណ្តាញសង្គម Twitter លោកបានធ្វើសកម្មភាពវាយកំទេចផ្ទាំងផ្សព្វផ្សាយរឿង «Mulan» យ៉ាងដំណំ ខណៈវីដេអូនេះបញ្ចេញកំហឹងនោះ ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនចូលទស្សនា ដោយរាប់ចំនួនកាលពីថ្ងៃអាទិត្យម្សិលមិញ គឺច្រើនទៀត ១.៩ លាន View ឯណោះ។
លោក Gerard Lemoine បានផ្តល់ការសម្ភាសន៍ជាមួយសារព័ត៌មានមួយថា លោកបានផ្សព្វផ្សាយរឿង «Mulan» ជាច្រើនខែមកហើយ ដោយសង្ឃឹមថាភាពយន្តនេះនឹងទាញបានអ្នកគាំទ្រច្រើននាក់ មកទស្សនាក្នុងរោងភាពយន្តរបស់លោក ដូចទៅនឹងបណ្តារោងភាពយន្តជាច្រើនទៀតលើពិភពលោក បន្ទាប់ពីបានឆ្លងការពេលវេលាដ៏លំបាកបង្ករដោយជំងឺកូវីដ១៩ តែយ៉ាងណាអ្វីគ្រប់យ៉ាងបែរជាមិនដូចការរំពឹងទុកទៅវិញ...៕