(អង់គ្លេស)៖ ធនាគារដ៏ធំ និងល្បីល្បាញមួយរបស់ចក្រភពអង់គ្លេស Barclays Plc កំពុងត្រូវបានស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់ភ្នាក់ងារឃ្លាំមើលឯកជនអង់គ្លេស (ICO) បន្ទាប់ពីមានសេចក្ដីរាយការណ៍មកថា ធនាគារមួយនេះបានតាមដាន និងស៊ើបអង្កេតលើបុគ្គលិកខ្លូនឯង។
សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ថា ធនាគារ Barclays Plc បានធ្វើការផ្លាស់ប្ដូរនូវកម្មវិធីថ្មីមួយសម្រាប់ប្រើប្រាស់ទូទៅ ដោយកម្មវិធីនោះត្រូវបានគេដឹងថាមានមុខងារសម្រាប់តាមដានរាល់សម្មភាពរបស់បុគ្គលិក ដោយមិនបានសុំការអនុញ្ញាត។
ការស៊ើបអង្កេតនេះ ត្រូវបានធ្វើឡើយក្រោយពេលមានសេចក្ដីរាយការណ៍របស់កាសែត The Sunday Telegraph ដោយស្រង់សម្ដីរបស់បុគ្គលិក Barclays Plc ថា ធនាគារនេះបានប្រើកម្មវិធីថ្មី ដើម្បីមើលសកម្មភាពរបស់បុគ្គលិក។
បុគ្គលិកបាននិយាយថា ការតាមដានសកម្មភាពរបស់បុគ្គលិកគឺជារឿងត្រឹមត្រូវរបស់កករុមហ៊ុន តែត្រូវមានការអនុញ្ញាតរបស់ បុគ្គលិកផងដែរ៕