(ភ្នំពេញ)៖ បុរីឡាផាម បានប្រកាសជាសាធារណៈថា ខ្លួននឹងធ្វើពិធីសម្ពោធការដ្ឋានសំណង់ នាថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

ការប្រកាសនេះ បានធ្វើឡើង ក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងនៅការិយាល័យកណ្តាល របស់ក្រុមហ៊ុន Ashley Furniture Home Store Cambodia ស្ថិតនៅមហាវិថីមុនីវង្ស កាលពីថ្ងៃ០៨ ខែសីហា ឆ្នាំ២០២០ថ្មីៗនេះ។

ក្រុមហ៊ុនកំពូលៗរហូតដល់ទៅ ៦ក្រុមហ៊ុន បានចាប់ដៃគូសហការដើម្បីអភិវឌ្ឍន៍បុរីឡាផាម រួមមាន៖

១៖ ក្រុមហ៊ុនអភិវឌ្ឍន៍បុរីឡាផាម ដែលមាន លោក ងួន បូរាមី ជាអគ្គនាយក ដោយលោកមានបទពិសោធន៍ជាច្រើនក្នុងវិស័យសាងសង់បុរី គុណភាពផ្ទះ អាផាតមិន និងសណ្ឋាគារប្រណីតៗ។

២៖ ក្រុមហ៊ុន Ashley Furniture Home Store Cambodia ដែលជាក្រុមហ៊ុនឈានមុខគេ ឯកទេសខាងគ្រឿងសង្ហារឹមដ៏ល្អប្រណីត ស្តង់ដារ សហរដ្ឋអាមេរិក មានអាយុកាល ៧៥ឆ្នាំរួចមកហើយ ដែលមានសាខាជុំវិញពិភពលោក។ លោកស្រី ជា លីនដា អគ្គនាយិកានៃក្រុមហ៊ុន បានស្រលាញ់ និងគាំទ្រ ទៅលើគំនិតបុរីឡាផាម ដែលផ្តោតលើអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ជាពិសេសបានស្របនឹងគោលដៅ និងគុណតម្លៃរបស់ Ashley ដូចគ្នា ពោលគឺ ផ្តល់ ផលិតផលល្អ ហើយតម្លៃសមរម្យ។

៣៖ ក្រុមហ៊ុន Sleep Concept មានឯកទេសផ្គត់ផ្គង់សម្ភារបន្ទប់គេង ដែលមានកេរ្តិ៍ឈ្មោះគួរឲ្យកត់សម្គាល់ នៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែងមាន ប្រភេទពូក ដែលមានគុណភាពខ្ពស់ បានទទួលស្គាល់នូវស្ដង់ដារគុណភាព និងសុវត្តិភាពពីស្ថាប័នជាច្រើនដូចជា ISO, ISPA, SGS, LGA..។

៤៖ ក្រុមហ៊ុន Simplex ជាក្រុមហ៊ុនផ្គត់ផ្គង់ ទូរកាត់ផ្ទះបាយ ទូរទស្សន៍ ដែលទទួលបាននូវគុណភាពខ្ពស់ឈានមុខគេនៅកម្ពុជា ពិសេសតាមបុរី ខុនដូ វីឡា អាផាតមិន និងសណ្ឋាគារ ជាច្រើន។

៥៖ ក្រុមហ៊ុន MEX មានប្រភពដើមពីប្រទេសថៃ ដែលមានកេរ្តិ៏ឈ្មោះយូរឆ្នាំ មកហើយ លើគុណភាពសម្ភារ គ្រឿងបន្ទប់ទឹក និងគ្រឿងផ្ទះបាយ រួមមានទាំងឡាបូផងដែរ។

៦៖ ក្រុមហ៊ុន Pointer Property ជាក្រុមហ៊ុនអចលនវត្ថុ ជំនាញខាងប្រឹក្សាគម្រោងអភិវឌ្ឍន៍ ខាងបុរី និងខុនដូ ដែលទទួលបានពានរង្វាន់ជាក្រុមហ៊ុនឆ្នើមជាងគេប្រចាំឆ្នាំ២០១៩។

ការអភិវឌ្ឍគេហដ្ឋានរបស់បុរីឡាផាម គឺផ្តោតយ៉ាងខ្លាំងទៅលើគោលការណ៍ បុរីម៉ូតស្អាត គុណភាពល្អ និងតម្លៃសមរម្យ ត្រឹមតែ ៨ម៉ឺនដុល្លារប៉ុណ្ណោះ។ គម្រោងបុរីឡាផាម មានកិត្តិយសយ៉ាងខ្លាំងក្នុងការប្រកាសបើកលក់ ប្រភេទគេហដ្ឋានដ៏ប្រណីត និងទាន់សម័យជាមួយតម្លៃសមរម្យ នៅក្នុងទីតាំងសក្តានុពលខ្ពស់ រួមមានវីឡាកូនកាត់មានរបង និងផ្ទះអាជីវកម្មដែលមានច្រកចេញចូលមុខក្រោយ ជាមួយនឹងការបង់ប្រាក់ ដែលមិនធ្លាប់មានពីមុនមក គឺត្រឹម១% ក្នុងមួយខែ ដោយឥតការប្រាក់ជូនដល់អតិថិជន។

ទំនាក់ទំនងការិយាល័យលក់៖ https://goo.gl/maps/jhfYXH4XZYT4WCMH6
ហ្វេសប៊ុក៖ https://www.facebook.com/Lapalmresidences
ទំនាក់ទំនង៖ ០99 919 868 | 098 819 818

បុរី ឡាផាម៖ គេហដ្ឋានពោរពេញដោយសុភមង្គល និងប្រណីតភាព៕