(ភ្នំពេញ)៖ កម្មវិធីកំពូលសំណាងមែន ងាយឈ្នះណាស់គ្រាន់តែទូរស័ព្ទ ចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយក៏បាន ឈ្នះមាស ១តម្លឹងកាលពីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ មានអ្នកឈ្នះមាស ១តម្លឹងមកពីខេត្តក្រចេះ ឡើងមកទទួលមាសសុទ្ធពីប៊ូសស្រ្តងផ្ទាល់។

លោក ស្លេះ ស៊ះរ៉ី ជាអ្នកខេត្តក្រចេះ ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ដែលបានតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយកាលពីចុងខែកក្កដានេះ ហើយបានឆ្លើយសំណួរបានត្រឹមត្រូវ ឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន៥ ក្នុងចំណោមប្រអប់ជាតួអក្សរ Boostrong ចំនួន៩។

លុះដល់វគ្គបើកប្រអប់ លោកជ្រើសរើសបានសុទ្ធតែជាមេដាយមាសទាំង៥ ស្លាក ដែលស្មើរនឹងមាស ១តម្លឹង។ ពេលឡើងមកទទួលមាស ១តម្លឹងលើឆាកប៊ូសស្រ្តងផ្ទាល់ លោកបានបញ្ជាក់ថា «កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ពិតជាកម្មវិធីឈ្នះផុយៗមែនគ្រាន់តែតេចូល អត់មានអស់អីច្រើនផង ក៏អាចឈ្នះមាស ១តម្លឹងដែរ»។

កម្មវិធីកំពូលសំណាងនេះ ឱ្យតែបានតេចូលដឹងតែឈ្នះលុយគ្រប់ៗគ្នា បើជ្រើសរើសបាន៖

* មេដាយមាស ១ស្លាក ស្មើរនឹង ២០០,០០០រៀល
* មេដាយមាស ២ស្លាក ស្មើរនឹង ៤០០,០០០រៀល
* មេដាយមាស ៣ស្លាក ស្មើរនឹង ៨០០,០០០រៀល
* មេដាយមាស ៤ស្លាក ស្មើរនឹង ១,៦០០,០០០រៀល
* និងមេដាយមាស ៥ស្លាក ស្មើរនឹង មាស ១តម្លឹង។

កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ជាកំពូលកម្មវិធីសំណាងដែលត្រូវបានរៀបចំឡើងដោយប៊ូសស្រ្តងមុនគេបង្អាស់ និងជាកម្មវិធីឈ្នះលុយងាយៗ បានមើលកម្មវិធីប្រគំតន្រ្តីសប្បាយហើយ ថែមទាំងមានឳកាសឈ្នះមាសមួយតម្លឹងទៀតផង៕