(ស្វាយរៀង)៖ បេក្ខភាពចំនួន ១៦ក្រុមដែលត្រូវបានធ្វើការប្រកួតមានរយៈពេល ៣សប្តាហ៍រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យនោះ គឺចម្រាញ់រកបាន ៨ក្រុមខ្លាំង ដើម្បីឡើងវគ្គ ១/៤ ចុងក្រោយនៃយុទ្ធនាការស្វាយរៀង ខាប់ ឆ្នាំ២០២០ នេះ។

ក្រុមកីឡាបាល់ទាត់ដែលបានធ្លាក់ និងឡើងវគ្គបន្តទាំងនោះ ក្រោយបញ្ចប់លទ្ធផលកាលពីថ្ងៃសប្តាហ៍មុនមានដូចជា៖
ការប្រកួតថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០
* ACADEMY SVR ២-៤ ប្រាសាក់ ស្វាយរៀង
* សសយក ក្រុងបាវិត ៤-២ យុវជនពោធិ៍ថ្មី។

ការប្រកួតថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០
* លីងគួយ FC ២-៣ ធម្មជាតិកីឡា
* សសយក ឃុំរមាំងថ្កោល ៣-៦ ក្លឹបពូប្រុសជីភូ។

ការប្រកួតថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០
* សសយក ស្រុកចន្ទ្រា ២-៦ UNITED SEZ
* PANDA FC ១-១ ភូមិហ៊ីង (ប៉េណាល់ទី PANDA FC ៥-៣ ភូមិហ៊ីង)
* យុវជនសាមគ្គី ០-០ សសយក ក្រុងស្វាយរៀង (ប៉េណាល់ទី យុវជនសាមគ្គី ៤-២ សសយក ក្រុងស្វាយរៀង)។

ការប្រកួតថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០
* កាំភ្លើងធំស្កាយ ២-២ SKY SPORT FT (ប៉េណាល់ទី កាំភ្លើងធំស្កាយ ៤-២ SKY SPORT FT)។

សម្រាប់ក្រុមដែលបានឡើងទៅវគ្គបន្តរួមមាន ប្រាសាក់ ស្វាយរៀង, ក្រុមសសយក ក្រុងបាវិត, ក្រុម ធម្មជាតិកីឡា, ក្រុមក្លឹបពូប្រុសជីភូ, ក្រុម UNITED SEZ, ក្រុម PANDA FC, ក្រុមយុវជនសាមគ្គី និងក្រុមកាំភ្លើងធំស្កាយ។

ក្រុមខាងលើបានធ្វើការចាប់គូប្រកួតរួចរាល់ហើយផងដែរកាលពីថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០ ដោយមានដូចខាងក្រោម៖
ការប្រកួតថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០

* ក្លឹបពូប្រុសជីភូ VS យុវជនសាមគ្គី (ប្រកួតម៉ោង ២៖០០នាទីរសៀល)
* UNITED SEZ VS PANDA FC (ប្រកួតម៉ោង ៤៖០០នាទីរសៀល)

ការប្រកួតថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០
* ធម្មជាតិកីឡា VS សសយក ក្រុងបាវិត (ប្រកួតម៉ោង ២៖០០នាទីរសៀល)
* ប្រាសាក់ ស្វាយរៀង VS កាំភ្លើងធំស្កាយ (ប្រកួតម៉ោង ៤៖០០នាទីរសៀល)៕